មណ្ឌលគិរី: ថ្មីៗនេះ យោងតាមសម្រង់ព័ត៌មានរបស់ CNC បានបង្ហាញថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលមានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals Cambodia Ltd) បានចម្រាញ់រ៉ែមាសបានចំនួន ៤៦ដុំ ដែលស្មើនឹងប្រមាណ ៥២២គីឡូក្រាម ក្រោយដំណើរការបានរយៈពេល ៣ខែ បើគិតចាប់តាំងពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលនៅថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា រោងចក្រនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ ហើយជាមួយគ្នានោះក្រុមហ៊ុននេះ ក៏បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷
ប្រភពដកស្រង់ព័ត៌មាន: CNC Cambodia