គ្រូបុរាណនៅស្រីលង្កា ដែលធ្លាប់ថាទឹកមន្ដអាចបញ្ចប់កូវីដ បានទទួលមរណភាពហើយដោយសារកូវីដ

//s9.kh1.co/4c/4ca3e71f2af2121cd679018bf565418a365ec362.jpg
សង្គម

 ២៧-កញ្ញា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

គ្រូពេទ្យបុរាណ និងចេះមន្ដអាគមម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

ស្រីលង្កា៖ គ្រូបុរាណ និងចេះមន្ដអាគមម្នាក់ឈ្មោះថា Eliyatha White អាយុ៤៨ឆ្នាំ មកពីប្រទេសស្រីលង្កា បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារជំងឺកូវីដ-១៩។ ហើយកាលពីនៅរស់រានមានជីវិត គាត់ធ្លាប់បាននិយាយថា គាត់មានទឹកមន្ដម៉្យាងអាចបញ្ឈប់ជំងឺកូវីដ-១៩ ដោយគ្រាន់តែចាក់ចូលទៅក្នុងទន្លេ នោះប្រទេសស្រីលង្កា និងក្បែរៗប្រទេសឥណ្ឌានឹងមានប្រសិទ្ធភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រូបុរាណរូបនេះ មានភាពល្បីល្បាញជាខ្លាំង ដែលគាត់ធ្លាប់ជួយព្យាបាលកីឡាករល្បីៗ និងអ្នកនយោបាយកំពូល ដោយប្រើប្រាស់ថ្នាំផ្សំរបស់គាត់។ ហើយគាត់បានធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ-១៩កាលពីដើមខែកញ្ញានេះ ដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយស្ថានភាពរបស់គាត់មានសភាពអាក្រក់ទៅៗ។ តួយ៉ាង គាត់ក៏មិនបានទៅទទួលការចាក់វ៉ាក់សាំងពីជំងឺកូវីដ-១៩ផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ប្រទេសស្រីលង្កាបានស្ថិតនៅក្រោមបំរាមគោចររយៈពេលមួយខែចុងក្រោយ ដោយសារតែការរីករាលដាលនៃជំងឺប្រភេទថ្មីដែលតា ហើយមានមនុស្សចំនួនប្រមាណ១២,០០០នាក់ បានស្លាប់បាត់បង់ជីវិត និងជាងកន្លះលាននាក់បានឆ្លងមេរោគ ដែលចំនួនអ្នកស្លាប់នឹងអាចកើនឡើងទ្វេដងឆាប់ៗ៕

ប្រភព: BBC

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T