បរទេស៖ អតីតវីរបុរសក្លិប Juventus លោក Andrea Pirlo បានមានប្រសាសន៍ថា ប្រសិនបើអតីតកីឡាកររបស់ Barcalona គឺលោក Xavi និង Iniesta មិនដែលឈ្នះពាន Ballon d'Or ផង អ៊ីចឹងលោកក៏គ្មានថ្ងៃឈ្នះវាដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![កីឡាករ Xavi និង Iniesta](https://s9.kh1.co/__image/w=650,h=613,q=100/5d/5d9bdbe99a366657f8a7d7ad87eb466d03a0f647.png)
ជាការពិតណាស់ មុនលោក Pirlo សម្រេចចូលនិវត្តន៍នៅឆ្នាំ ២០១៧ លោកធ្លាប់ប្រកបអាជីពនៅក្លិបធំៗមួយចំនួនផងដែរដូចជា AC Milan និង Juventus នេះជាដើម ហើយលោកក៏ធ្លាប់រួមចំណែកជួយឲ្យ AC Milan ឈ្នះពាន Champion League បានពីរដង និង ជួយឲ្យជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ផងដែរកាលពីឆ្នាំ ២០០៦។
![លោក Andrea Pirlo](https://s9.kh1.co/__image/w=650,h=812,q=100/2f/2f5687504a54bddfb05df24effd8173542ac3abe.png)
លោក Pirlo បាននិយាយថា៖
មានមនុស្សច្រើនណាស់ដែលនិយាយថាខ្ញុំស័ក្ដិសមនឹងឈ្នះពាន Ballon d'Or ក៏ប៉ុន្តែខ្ញុំគិតវិញថា បើ Xavi និង Iniesta ខំប្រឹងសម្រេចជោគជ័យក្នុងវិស័យបាល់ទាត់នេះច្រើនហើយ ប៉ុន្តែគេមិនដែលបានឈ្នះបានពាននេះផង អ៊ីចឹងហើយខ្ញុំក៏គ្មានថ្ងៃឈ្នះវាដូចគ្នា៕
ប្រភព៖ Blîng Sports