អឺរ៉ុប៖ នាយកផ្នែកកីឡារបស់ Barcelona លោក Deco បានទម្លាយឲ្យដឹងថា ក្រុមអ្ន្កកមានបុណ្យពិតជាធ្លាប់បានបើកការចរចារនាំយក Marcus Rashford មករួមក្រុមមែន ប៉ុន្តែ ចុងក្រោយគ្រប់យ៉ាងមិនអាចកើតឡើងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=615,h=409,q=100/13/13a3fc3035176e4ed17abc89f35eab454777da36.webp](https://s9.kh1.co/__image/w=615,h=409,q=100/13/13a3fc3035176e4ed17abc89f35eab454777da36.webp)
ជាការពិតណាស់ មុនពេលដែល Rashford សម្រេចចិត្តផ្លាស់ទៅកាន់ Aston Villa គឺ កីឡាករសញ្ជាតិអង់គ្លេសខាងលើតែងតែមានទំនាក់ទំនងផ្សារភ្ជាប់ផ្លាស់ទៅចូលរួមជាមួយក្រុមនៅលីគផ្សេងដូចជា AC Milan និង ខ្លាំងខ្លាបំផុត គឺ Barcelona ប៉ុន្តែ ដូចដែលគ្រប់គ្នាបានដឹងហើយថា Barcelona កំពុងមានបញ្ហាហិរញ្ញវត្ថុ ដែលពួកគេមិនអាចចំណាយលុយដើម្បីទិញយក Rashford មករួមក្រុមបាន។
ទាក់ទងនឹងរឿងខាងលើ លោក Deco បាននិយាយថា៖
វាជាការពិតដែលយើងមានការចរចារជាមួយអំពីការនាំយក Rashford មករួមក្រុម ប៉ុន្តែគាត់មិនអាចមកទីនេះបាន។ យ៉ាងណាក៏ដោយ គេមិនមែនជាគោលដៅធំរបស់ពួកយើងឡើយ៕
![https://s9.kh1.co/__image/w=640,h=427,q=100/64/64191c72925d468cc1444998af6eac9c21e3078d.jpeg](https://s9.kh1.co/__image/w=640,h=427,q=100/64/64191c72925d468cc1444998af6eac9c21e3078d.jpeg)
ប្រភព៖ Fabrizio Romano