ក្តៅៗ! ខ្សែប្រយុទ្ធជំនាន់ MSN រូបនេះ ចង់ត្រឡប់ទៅ Barca វិញនៅរដូវកាលក្រោយ

//s9.kh1.co/14/14c2cd5ab4c4731ba13d6671b8f805b04494fc52.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២៥ ៩ព្រឹក · ១៥ ម៉ោងមុន

ខ្សែប្រយុទ្ធជំនាន់ MSN រូបនេះ ចង់ត្រឡប់ទៅ Barca វិញនៅរដូវកាលក្រោយ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar Jr. ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់ត្រឡប់ទៅកាន់ទ្រនំចាស់ Barcelona វិញនៅរដូវក្តៅខាងមុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

Neymar កំពុងសម្លឹងមើលឱកាសវិលទៅប្រកបអាជីពជាកីឡាករបាល់ទាត់នៅទ្វីបអឺរ៉ុបឡើងវិញ ដើម្បីពង្រឹងសមត្ថភាពរបស់គាត់ឱ្យបានរឹងមាំ និងល្អប្រសើរ ដើម្បីត្រៀមក្នុងព្រឹត្តិការណ៍ World Cup ២០២៦។ ក្នុងនោះបើតាមការអះអាងដោយសារព័ត៌មាន អេស្ប៉ាញ ​​Cadena SER បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ៣៣ ឆ្នាំរូបនេះ គឺបានដាក់គោលដៅធំ ថាគាត់គឺចង់ទៅលេងជាមួយក្លិប Barcelona ម្តងទៀត។

គួរបញ្ជាក់ថា Neymar បន្ទាប់ពីបញ្ចប់កុងត្រាជាមួយក្លិប Al-Hilal របស់ អារ៉ាប៊ីសាអ៊ូឌីត បច្ចុប្បន្នរូបគេកំពុងលេងឱ្យក្លិប Santos នៅឯស្រុកកំណើតក្នុងកុងត្រារយៈពេល ៦ ខែ។

Neymar Jr.
Neymar Jr.

ប្រភព beIN SPORTS

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T