លោក Ancelotti បានចុចឈ្មោះកូនក្រុមរូបនេះ ថាជាកីឡាករដែលមានលក្ខណៈសម្បត្តិធ្វើជាប្រធានក្រុមរបស់ R.Madrid

//s9.kh1.co/33/33a2bdf9f7165a0b9970e2888f07971e8a29a900.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២៥ ៣ល្ងាច · ៤ ថ្ងៃមុន

លោក Ancelotti បានចុចឈ្មោះកូនក្រុមរូបនេះ ថាជាកីឡាករដែលមានលក្ខណៈសម្បត្តិធ្វើជាប្រធានក្រុមរបស់ R.Madrid

បរទេស៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Carlo Ancelotti បានបង្ហាញការកោតសរសើរជាខ្លាំងលើកូនក្រុម Jude Bellingham ហើយលោកបានបង្ហាញក្តីជឿជាក់ថា គេគឺជាកីឡាករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ម្នាក់ ក្នុងការកាន់តំណែងជាប្រធានក្រុមរបស់ក្រុមអធិរាជសនាពេលអនាគតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jude Bellingham និងលោក Carlo Ancelotti
Jude Bellingham និងលោក Carlo Ancelotti

ជាការពិតណាស Bellingham ត្រូវបាន Real Madrid ចុះកុងយកបានពីក្រុម Borussia Dortmund កាលពីរដូវក្តៅឆ្នាំ ២០២៣ ក្នុងតម្លៃ ១១៣ លានអឺរ៉ូ ឬប្រមាណជា (១១៩ លានដុល្លារអាមេរិក) ខណៈក្នុងការលេងនៅទឹកដី Santiago Bernabeu ២ រដូវកាលមកនេះ ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២១ ឆ្នាំបានដើរតួជាកម្លាំងចលករដ៏សំខាន់នៅក្នុងក្រុម ហើយជារួមរូបគេបានរួមចំណែកជួយឱ្យក្រុមឈ្នះពាន Champions League ១, La Liga ១, UEFA Super Cup ១ និង Spanish Super Cup ១។

Jude Bellingham
Jude Bellingham

ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano លោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Jude Bellingham នឹងអាចក្លាយជាអនាគតប្រធានក្រុមរបស់ Real Madrid នៅឆ្នាំក្រោយ។ គាត់មានបុគ្គលិកលក្ខណៈ ចរឹត និងស្មារតីខ្ពស់ណាស់... ប្រាកដណាស់ គាត់អាចក្លាយជាមេដឹកនាំក្រុមទាំងបច្ចុប្បន្ន និងពេលអនាគត។ គាត់នៅក្មេងប៉ុណ្ណោះ ប៉ុន្តែគាត់នឹងអាចក្លាយជាអ្នកនាំលេងរបស់ Real Madrid ក្នុងរយៈពេលជាច្រើនឆ្នាំ។

លោក Carlo Ancelotti

គួរបញ្ជាក់ថា ប្រធានក្រុមរបស់ Real Madrid បច្ចុប្បន្ន គឺជាកីឡាករ Luka Modric ដែលមានវ័យ ៣៩ ឆ្នាំ នឹងបានចូលរួមជាមួយក្លិបយក្ស អេស្ប៉ាញ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ៕

Luka Modric
Luka Modric

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T