Wow! ស្ងាត់ៗ Vinicius ក្លាយជាម្ចាស់ភាគហ៊ុធំរបស់ក្លិបមួយនេះហើយនៅឯប្រទេសព័រទុយហ្គាល់

//s9.kh1.co/a1/a1b1819385975ee116edd59a26cf9f64868e37cc.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

ស្ងាត់ៗ Vinicius ក្លាយជាម្ចាស់ភាគហ៊ុធំរបស់ក្លិបមួយនេះហើយនៅឯប្រទេសព័រទុយហ្គាល់

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius Junior ត្រូវបានគេរាយការណ៍ថា បានយល់ព្រមទិញយកក្លិប FC Alverca នៃលីគទី២ ប្រទេសព័រទុយហ្គាល់ ក្នុងនាមជា សហម្ចាស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/a5/a543dd6d48d036dc721253ca9cedab99ecbab04a.png

ជាការពិតណាស់ បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano គឺ Vinicius និង ដៃគូការងាររបស់គាត់ បានដាក់ការវិនិយោគទុនចំនួន ៨លានអឺរ៉ូ ក្នុងការកាន់ក្លិបនេះដែលស្មើនឹង ៧០-៨០ភាគរយ នៃការកាន់កាប់ក្លិប។

គួរបញ្ជាក់ផងដែរថា FC Alverca ដែលបច្ចបប្បន្នកំពុងស្ថិតនៅលីគទី២ នៃប្រទេសព័រទុយហ្គាល់ កំពុងតែធ្វើបានល្អមែនទែនក្នុងការប្រកួតប្រជែង ដោយពួកគេកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ២ នៃតារាងលីគ ព្រមទាំងអាចនឹងមានលទ្ធភាពឡើងមកកាន់លីគកំពូលព័រទុយហ្គាល់ផងដែរនារដូវកាលក្រោយ៕

https://s9.kh1.co/__image/w=650,h=488,q=100/c6/c6bf1f8c7f09816b58bf58c66bca982b3dedc3b9.png

ប្រភព Fabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T