យប់មិញលេងល្អពេក ដល់ថ្នាក់លោក Ancelotti សរសើរកូនក្រុមរូបនេះ ថាអនាគតគេអាចឈានដល់កម្រិត Ronaldo

//s9.kh1.co/ec/ec9f6db2ef1fe4b0bb1e6668678d999084984dc0.jpg
កីទ្បា

 ២០-កុម្ភៈ-២០២៥ ៤ល្ងាច · មួយថ្ងៃមុន

យប់មិញលេងល្អពេក ដល់ថ្នាក់លោក Ancelotti សរសើរកូនក្រុមរូបនេះ ថាអនាគតគេអាចឈានដល់កម្រិត Ronaldo

បរទេស៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Carlo Ancelotti ជឿជាក់ថា កូនក្រុមរបស់ខ្លួនកីឡាករ Kylian Mbappe នឹងអាចឈានដល់កម្រិតរបស់វីរបុរស Cristiano Ronaldo បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ នៅក្នុងការប្រកួតទល់នឹងក្រុម Man City យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti និង Mbappe
លោក Carlo Ancelotti និង Mbappe

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ playoff ជើងទី ២ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ​១៦ ក្រុមនៃពាន Champions League ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំពិតជាធ្វើបានល្អមែនទែន ដោយរូបគេរកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) ជួយឱ្យ Real Madrid យកឈ្នះ Man City ក្នុងលទ្ធផល ៣ ទល់នឹង ១។

Kylian Mbappe
Kylian Mbappe

បន្ទាប់ពីបញ្ចប់ការប្រកួតនោះភ្លាម លោក Ancelotti បានបង្ហាញការកោតសរសើរលើ Mbappe នៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖

គាត់មានគុណភាព ដើម្បីឈានដល់តួលេខរបស់គាត់ ប៉ុន្តែគាត់ត្រូវតែប្រឹងប្រែងធ្វើការ ពីព្រោះ Cristiano គឺបានកំណត់គោលដៅខ្ពស់ខ្លាំងណាស់ ប៉ុន្តែគាត់ក៏រំភើបផងដែរ ដែលបានលេងនៅទីនេះ គាត់អាចឈានដល់កម្រិតរបស់ Cristiano។

លោក Carlo Ancelotti

គួរបញ្ជាក់ថា Ronaldo បានចំណាយពេល ៩ ឆ្នាំក្នុងការស្នាក់នៅទឹកដី Santiago Bernabeu និងបានកាន់កំណត់ត្រាក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ Real Madrid ពោលគឺចំនួន ៤៥១ គ្រាប់ ចំណែក Mbappe ដែលទើបតែមកចូលរួមជាមួយ Real Madrid រដូវកាលដំបូង បច្ចុប្បន្នរូបគេរកបានគ្រាប់បាល់បានចំនួន ២៦ គ្រាប់ហើយ៕

Kylian Mbappe និង Cristiano Ronaldo
Kylian Mbappe និង Cristiano Ronaldo

ប្រភព Firstpost

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T