បច្ចេកទេសសុទ្ធសាធ! Messi ព្រឹកមិញទាញផុត ៣ នាក់ ស៊ុតកាច់មុំល្អដូចផ្កា ជួយឲ្យ I.Miami ឈ្នះ Sporting KC ១-០(មានវីដេអូ)

//s9.kh1.co/03/03921ca21c0ac9414e3c1e8d6991e0beb6d886ef.jpg
កីទ្បា

 ២០-កុម្ភៈ-២០២៥ ២ល្ងាច · ២ ថ្ងៃមុន

Messi ព្រឹកមិញទាញផុត ៣ នាក់ ស៊ុតកាច់មុំល្អដូចផ្កា ជួយឲ្យ I.Miami ឈ្នះ Sporting KC ១-០

បរទេស៖ កាលពីព្រឹកមិញនេះត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ក្រុមម្ចាស់ផ្ទះ Sporting KC បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតជុំដំបូង ជើងទី ១ នៃពានរង្វាន់ Concacaf Champions Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Inter Miami ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Sporting KC ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈដែលមួយគ្រាប់នោះ គឺរកបានដោយប្រធានក្រុម Lionel Messi នៅនាទីទី ៥៦។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតជើងទី ២ រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ២៦ ខែ កម្ភៈ សប្តាហ៍ក្រោយ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T