អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Kylian Mbappe បានសារភាពថា ខ្លួនចង់ជួបក្រុម Atletico Madrid ជាង Bayer Leverkusen នៅក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយទម្លាក់ Manchester City ដោយជោគជ័យ បន្ទាប់ពីយកឈ្នះ ដោយសរុបលទ្ធផលទាំងពីរជើង ៦ទល់នឹង ៣ គឺ Real Madrid បានឆ្លងផុតវគ្គ Playoff ហើយ ដើម្បីបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈពួកគេនឹងត្រូវជួបក្រុមមួយក្រុមរវាង Atletico Madrid និង Bayer Leverkusen។
ទាក់ទងនឹងរឿងខាងលើ Mbappe បាននិយាយថា៖
Leverkusen ក៏ At Madrid មែនទេ? សម្រាប់ក្រុមទាំងពីរ គឺ ពិបាកដូចគ្នា ប៉ុន្តែ ខ្ញុំចង់ប៉ះ At Madrid ជាង ពីព្រោះយើងមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយ៕

ប្រភព៖ Sportskeeda