អារ៉ាប៊ីសាអូឌីត៖ ខ្សែប្រយុទ្ធក្លិប Al-Nassr កីឡាករ Cristiano Ronaldo បានព្រមានថា កំណើនកីឡាករបរទេសផ្លាស់មកកាន់លីគកំពូលអារ៉ាប៊ីសាអូឌីត គឺ មិនល្អទេសម្រាប់កីឡាករក្នុងស្រុក ពីព្រោះវាប៉ះពាល់ដល់នាទីលេងរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អាចនិយាយបានថា Ronaldo ជា កីឡាករបរទេសល្បីឈ្មោះទីមួយដែលបានផ្លាស់មកកាន់លីគកំពូលអារ៉ាប៊ីសាអូឌីត បន្ទាប់មកទៀតក៏មានកីឡាករឈ្មោះៗជាច្រើនពីតំបន់អឹរ៉ុបបានផ្លាស់មកកាន់ទឹកដីនៃតំបន់មជ្ឈិមបូពានេះដូចគ្នា ដូចជា Neymar, Karim Benzema, Sadio Mane និង N'Golo Kante ជាដើម។
ទាក់ទងនឹងកំណើនកីឡាករបរទេសផ្លាស់មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីតជាច្រើន Ronaldo បានបង្ហាញការយល់ឃើញរបស់ខ្លួនយ៉ាងដូច្នេះថា៖
កីឡាករបរទេសកាន់តែច្រើន ឱកាសកាន់តែតិចសម្រាប់កីឡាករអារ៉ាប៊ីសាអូឌីត ដូច្នេះខ្ញុំមិនពេញចិត្តចំណុចមួយនេះទេ ព្រោះកីឡាករអារ៉ាប់ក៏មានគុណភាពល្អដែរ៕

ប្រភព៖ sportskeeda