មិនទាន់ធ្វើសឹកផង លោកគ្រូចង់ចុះចាញ់បាត់! លោក Pep បាននិយាយដោយអស់សង្ឃឹមបែបនេះ មុនជួប R.Madrid ជើងទី ២

//s9.kh1.co/a2/a2eea4a6eb46586c84ef5d4232f74de415f7f170.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២៥ ១១ព្រឹក · ៣ ថ្ងៃមុន

លោក Pep បាននិយាយដោយអស់សង្ឃឹមបែបនេះ មុនជួប R.Madrid ជើងទី ២

បរទេស៖ អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola បានមានប្រសាសន៍ដោយក្តីអស់សង្ឃឹមជាខ្លាំង មុនជួបក្រុមអធិរាជស Real Madrid ជើងទី ២ នៅទឹកដី Santiago Bernabeu ក្នុងការប្រកួត playoff ដើម្បីដណ្តើមកៅអីឡើងទៅវគ្គ ១៦ ក្រុមនៃពាន Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ Man City បច្ចុប្បន្នហាក់នៅសល់សង្ឃឹមមិនច្រើនទេ ក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពាន UCL បន្ទាប់ពីការប្រកួត playoff ជើងទី ១ កន្លងទៅ ពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅទឹកដី Etihad របស់ខ្លួនឯងក្នុងលទ្ធផល ៣ ទល់នឹង ២។

ដោយឡែកការប្រកួតថ្ងៃ ពុធ ស្អែកនេះ ពួកគេនឹងត្រូវជួប Real Madrid ជើងទី ២ នៅក្រៅដីក្នុងកីឡដ្ឋាន Santiago Bernabeu វិញម្តង ដូច្នេះហើយទើបលោក Pep ហាក់មិនមានសង្ឃឹមទាល់តែសោះ ដើម្បីវាយបកយកឈ្នះលើក្រុមម្ចាស់ UCL ១៥ សម័យវិញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមលោក Pep នៅតែមានក្តីសង្ឃឹម ដរាបណាបើពួកគេអាចយកឈ្នះក្រុមអធិរាជសក្នុងលទ្ធផលចាប់ពី ២-០ ឡើងទៅ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយមុនការប្រកួត លោក Pep បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ភាគរយដើម្បីឈ្នះនៅ Bernabeu ក្នុងកាលៈទេសៈដែលយើងបានចាញ់ ៣-២ ទៅហើយ។ អ្នកទាំងអស់គ្នាបានដឹងហើយ ប្រសិនបើអ្នកសួរមុនការប្រកួត អំពីភាគរយដែលអាចឡើងទៅវគ្គបន្ត។ ខ្ញុំមិនដឹងទេ ពួកយើងមកដល់ Bernabeu ក្នុងក្តីសង្ឃឹមតែ ១% ប៉ុណ្ណោះ ខ្ញុំមិនដឹងយ៉ាងម៉េចទេ៕

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភព as

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T