ទីបំផុតរកឃើញអ្នកដែលសក្តិសមហើយ! Man City ត្រៀមជះលុយ ១៥០ លានទិញតារាឆ្នើមរូបនេះមកជំនួស De Bruyne

//s9.kh1.co/2f/2fef876f22c49a871988a99c8813fcc2a8f52bbd.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

Man City ត្រៀមជះលុយ ១៥០ លានទិញតារាឆ្នើមរូបនេះមកជំនួស De Bruyne

បរទេស៖ អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថា បានត្រៀមរួចរាល់ហើយ ដើម្បីធ្វើការដេញថ្លៃក្នុងទំហំទឹកប្រាក់យ៉ាងច្រើនមហាសាលផ្ទេរយកតារាឆ្នើមសញ្ជាតិ អាល្លឺម៉ង់ ម្នាក់ មកជំនួសខ្សែបម្រើ Kevin de Bruyne។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola និង De Bruyne
លោក Pep Guardiola និង De Bruyne

ជាការពិតណាស់ ចាប់តាំងពីចាកចេញពីក្លិប Wolfsburg របស់ អាល្លឺម៉ង់ មកចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១៥ De Bruyne បានដើរតួក្លាយជាតួអង្គដ៏សំខាន់របស់ក្លិប អង់គ្លេស មួយនេះ ហើយបច្ចុប្បន្នរូបគេក៏ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើមួយរូបផងដែរ ខណៈក្នុងការលេងនៅទីនេះរយៈពេល ១០ ឆ្នាំកន្លងមក រូបគេបានជួយឱ្យក្រុមមេឃខៀវឈ្នះពាន Premier League ៦ សម័យ, Champions League ១ សម័យ និង Club World Cup ១ សម័យ។

ខ្សែបម្រើសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣៣ ឆ្នាំរូបនេះទំនងមិនមានឆន្ទៈនឹងបន្តកុងត្រាថ្មីជាមួយក្រុមមេឃខៀវទៀតទេ បន្ទាប់ពីកិច្ចសន្យារបស់គេ គឺនៅសល់ត្រឹមដំណាច់រដូវកាលនេះទៀតប៉ុណ្ណោះ ពោលគឺត្រឹមខែ មិថុនា ឆ្នាំ ២០២៥ ហើយឥឡូវនេះលោក Pep កំពុងតែស្វះស្វែងមែនទែន ក្នុងការរកកីឡាករថ្មីដែលមានសក្តានុពលម្នាក់មកជំនួសប្រធានក្រុមរូបនេះ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Sport Bild បានឱ្យដឹងថា លោក Pep កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែបម្រើប្រយុទ្ធ Florian Wirtz របស់ Bayer Leverkusen ហើយលោកបានចាត់តារាវ័យ ២១ ឆ្នាំរូបនេះ ថាជាកីឡាករដ៏សក្តិសម ដើម្បីជំនួស De Bruyne រយៈពេលវែង។

យ៉ាងណាក៏ដោយ Florian Wirtz គឺមិនមានតម្លៃថោកនោះទេ ដោយក្លិប Bayer Leverkusen បានកំណត់តម្លៃផ្ទេររូបគេនៅរដូវក្តៅខាងមុខរហូតដល់ទៅ ១៥០ លានអឺរ៉ូ ឬប្រមាណជា (១៥៧ លានដុល្លារអាមេរិក) ឯណោះ៕

Florian Wirtz
Florian Wirtz
Florian Wirtz
Florian Wirtz

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T