បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រុម Gent មកលីគកំពូលប្រទេស ប៊ែលហ្ស៊ិក បានបើកទ្វាកីឡដ្ឋាន Ghelamco Arena របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Betis នៅក្នុងការប្រកួតពានរង្វាន់ Europa Conference League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=434,q=100/c7/c72ef0a788f06b960c7f5dbfde6986434acc2612.png](https://s9.kh1.co/__image/w=650,h=434,q=100/c7/c72ef0a788f06b960c7f5dbfde6986434acc2612.png)
ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងក្រុមភ្ញៀវ Real Betis ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Gent ក្នុងលទ្ធផល ៣ ទល់នឹង ០ ខណៈដែល ៣ គ្រាប់នោះ គឺរកបានដោយ Antony មួយគ្រាប់, Cedric Bakambu មួយគ្រាប់ និង Sergi Altimira មួយគ្រាប់។
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=434,q=100/1a/1a97c4c9ef172457aa48ac536215e261185314b4.png)
គួរបញ្ជាក់ថា Real Betis បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៥ នៃតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ៦ ប្រកួត ពួកគេឈ្នះ ៣ ស្មើ ១ និងចាញ់ ២ មាន ១០ ពិន្ទុ ចំណែកក្រុម Gent វិញ កំពុងឈរនៅលេខរៀងទី ១៧ ក្រោយឆ្លងកាត់ ៦ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ និងស្មើ ៣ មាន ៩ ពិន្ទុ។
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=624,h=351,q=100/f5/f5e45f252d528d0d7f78040e341eda0f9bdec9f3.png)
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=369,q=100/25/25c2820ab5c160a3d69b899692b7b20b79a51ec8.png)
សូមទស្សនាវីដេអូខាងក្រោម៖