កាកលុយ! ស្ងាត់ៗ DK ជះលុយជិត៦លានដុល្លារ ទិញអគារមួយកន្លែង

//s9.kh1.co/14/148a19065e9217986886c5169085d08b4b1f799a.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗ DK សមាជិកក្រុម SEVENTEEN បានទិញអគារមួយក្នុងតម្លៃ 6.8 ពាន់លានវ៉ុន នៅ Sinsa-Dong ដ៏ប្រណិត ដែលស្ថិតនៅក្នុងតំបន់ដ៏ប្រណិតបំផុតមួយរបស់ប្រទេសកូរ៉េ

កូរ៉េខាងត្បូង ៖ DK សមាជិកក្រុម SEVENTEEN ឥឡូវនេះគឺបានក្លាយទៅជាម្ចាស់ដីមួយកន្លែង បន្ទាប់ពីបានទិញដី និងអគារ ៦.៨០ ពាន់លានវ៉ុន និងប្រហែល ៥.៧៨ លានដុល្លារ ដែលនៅ Sinsa-Dong ដ៏ប្រណីត ដែលស្ថិតនៅក្នុងតំបន់ដ៏ពេញនិយម មួយរបស់ប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ផ្តាច់មុខពី Maeil Kyungjae បាននិយាយថា DK បានទិញអគារកម្ពស់៥ ​ជាន់នៅតំបន់ Sinsa-dong នៅ Gangnam ក្នុងតម្លៃ ៦.៨០ ពាន់លានវ៉ុន ប្រហែល ៥.៧៨ លានដុល្លារ ដែលអគារនេះត្រូវបានសាងសង់ក្នុងឆ្នាំ ២០១២ ហើយត្រូវបានគេដឹងថា អគារនោះមានផ្នែកខាងក្រៅដ៏ស្រស់ស្អាត នៅជិតស្ថានីយ៍ Apgujeong ទន្ទឹមនឹងនោះ DK បានធ្វើការទិញនៅថ្ងៃទី ១៣ ខែសីហា ហើយបានទូទាត់ប្រាក់ នៅថ្ងៃទី ២៩ ខែតុលា ក្នុងគោលបំណង បង្កើតសាជីវកម្មផ្ទាល់ខ្លួន។

គួរបញ្ជាក់ផងដែរថា អគារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលធ្លាប់ជាតំបន់សម្រាប់លំនៅដ្ឋានប៉ុណ្ណោះ ប៉ុន្តែដោយសារតែការពង្រីកនៃសង្កាត់ពាណិជ្ជកម្ម តម្រូវការអគារ និងការិយាល័យទំនើបកាន់តែច្រើនឡើង ដែលនាំឱ្យតំបន់ទីតាំងអគារនេះ មានឱកាសដ៏ល្អសម្រាប់ការវិនិយោគបែបនេះ។

គួរបញ្ជាក់ផងដែរថា ផលិតកម្ម Pledis Entertainment មិនបានបញ្ជាក់ពីរបាយការណ៍ របស់ Maeil Kyungjae នេះនោះទេ៕

សូមទស្សនារូបភាពខាងក្រោម ៖  

DK
DK
DK
DK
DK
DK
អគារដែល DK បានទិញ
អគារដែល DK បានទិញ

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T