កូរ៉េខាងត្បូង៖ តារាសម្តែងឡើងកូដខ្ពស់ត្រដែតលោក Lee Jung Jae នៃក្នុងតួអង្គក្នុងស៊េរីរឿង «Squid Game» បានបង្ហាញខ្លួនជាម៉ូដែលម្តងទៀត នៅក្នុងរូបភាពសម្រាប់ «Men of the Year 2021» របស់ទស្សនាវដ្ដី GQ Korea។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងតារាសម្តែងវ័យ ៤៨ឆ្នាំរូបនេះ បានត្រលប់មកតួនាទីរបស់លោកជា តារាម៉ូដែលសារជាថ្មី សម្រាប់ការថតរូបក្នុងស៊េរីជាច្រើនសន្លឹកក្នុងទស្សនាវដ្ដី GQ Korea ជាកន្លែងដែលតារាប្រុសរូបនេះ ត្រូវបានជ្រើសរើសជាបុគ្គលសាធារណៈម្នាក់ក្នុងចំណោម «បុរសប្រចាំឆ្នាំ ២០២១» របស់ប្រទេសកូរ៉េ។
អ្វីដែលចាប់អារម្មណ៍ តារាប្រុសរូបនេះ ត្រូវបានគេកត់សម្គាល់ ក្នុងការស្ទាយ៍ថតរូបរបស់លោក ជាមួយនឹងប្លង់នីមួយៗ មានសភាពគួរឲ្យចង់គយគន់ ស្រស់ស្រាយ នៃកាយវិការ ក៏ដូចជាការដាក់ លាយល័ក្ខពណ៌ ឲ្យស៊ីគ្នា មិនថាផ្ទាំងរូបភាព ក៏ដូចជាសម្លៀកបំពាក់ បានធ្វើឲ្យរូបលោក មានទាក់ទាញ និងលេចធ្លោ ស្រស់សង្ហា មិនចាញ់ តារាប្រុសក្មេងឡើយ។
បន្ទាប់ពីការចេញផ្សាយជាសកលនៃស៊េរីដើមរបស់ Netflix រឿង «Squid Game» ស៊េរីនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើបញ្ជី «Top Ten Today» លើវេទិកាមួយនេះ ក្នុង 94 ប្រទេសផ្សេងៗគ្នា។ ទន្ទឹមនឹងភាពល្បីល្បាញនៃរឿងភាគនេះ Lee Jung Jae ទទួលបានកិត្តិនាមល្បីល្បាញតាមរយៈតួអង្គរបស់លោកជា Seong Gi Hun ហើយត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងដ៏ល្អរបស់លោកដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖




