កូរ៉េខាងត្បូង ៖ ភ្នាក់ងាររបស់ Gong Yoo បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបានបដិសេធថា តារាប្រុសរូបនេះមិនបានណាត់ជួបជាមួយ Taylor Swift នៅទីក្រុង New York នោះទេ ដោយភ្នាក់ងារបស់លោកគឺ Management Soop បានប្រាប់ MK Sports នៅថ្ងៃទី ២៦ ខែវិច្ឆិកា ថា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សGong Yoo មិនបានទៅ New York ទេ ថ្មីៗនេះទេ។

គួររំលឹកផងដែរថា កន្លងមកមានពាក្យចចាមអារ៉ាមពាសពេញបណ្ដាញសង្គមថា តារារូបនេះបានញ៉ាំអាហារថ្ងៃត្រង់ ជាមួយតារាចម្រៀងប៉ុប Taylor Swift ក្រោយគណនីដ៏ពេញនិយមមួយបានពន្យល់ថា Gong Yoo ត្រូវបានជ្រើសរើសចំណាប់អារម្មណ៍ស្នេហាដ៏សំខាន់ សម្រាប់បទ «Wildest Dreams» របស់ Taylor Swift វីដេអូចម្រៀង និងចែករំលែកថាអ្នកទាំងពីរត្រូវបានគេឃើញកំពុងញ៉ាំអាហារពេលល្ងាច ហើយមើលទៅកក់ក្ដៅណាស់ជាមួយគ្នា។

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Gong Yoo បានពន្យល់ថា តារាប្រុសដ៏ល្បីរូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយកំពុងរៀបចំសម្រាប់ការបញ្ចាំងលើកដំបូងនៃ ស៊េរីរឿង Netflix ថ្មី «The Silent Sea» ទន្ទឹមនឹងនេះ រឿង «The Silent Sea» នឹងចាក់ផ្សាយនៅថ្ងៃទី ២៤ ខែធ្នូ ផងដែរ៕

ប្រភព : Allkpop