អុញនោះ! កីឡាករឆ្នើម Chelsea រូបនេះបានយល់ព្រមលក្ខខណ្ឌក្នុងការផ្លាស់ទៅ កាន់ Real Madrid ហើយ

//s9.kh1.co/90/90ee63487bf52681379b9b4fd4b3e427aa114a3a.jpg
កីទ្បា

 ០៨-ធ្នូ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Antonio Rudiger នឹងចាកចេញពី Chelsea ក្រោយបញ្ចប់រដូវកាលនេះ

អឺរ៉ុប៖ ខ្សែការពារឆ្នើមក្លិប Chelsea កីឡាករ Antonio Rudiger ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌក្នុងការផ្លាស់ទៅកាន់ Real Madrid ហើយក្នុងកុងត្រារយៈពេលបីឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ជាការពិតណាស់ កីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើ បានវិវត្តន៍ខ្លួនទៅ ជាកីឡាករដ៏សំខាន់ជាងគេម្នាក់នៅ ក្នុងក្រុម Chelsea ជាពិសេសក្រោមការដឹកនាំរបស់លោក Thomas Tuchel។ យ៉ាងណាក្តី បញ្ហាចម្បងនៅ ពេលនេះ គឺ កុងត្រារបស់គេនៅ ឯកីឡាករដ្ឋាន Stamford Bridge នឹងអស់សុពលភាពនៅ បញ្ចប់រដូវកាលនេះ។ ដូច្នេះមានន័យថា រូបគេអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនប្រសិនបើគេបដិសេធមិនបន្តកុងត្រាថ្មី។  

កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ក្រៅ ពី Real Madrid មានក្លិបធំៗផ្សេងទៀតដូចជា Bayern Munich និង Paris Saint Germain ជាដើមដែលចង់បាន Rudiger មករួមក្រុម ប៉ុន្តែ ទិសដៅ បន្ទាប់ដែលគេចង់ទៅ ចូលរួមបំផុត គឺ ការប្រកបអាជីពនៅ ឯកីឡដ្ឋាន Santiago Bernabeu របស់ក្រុមដែលមានរហ័ស្សនាមថា ស្តេចសរ៕

កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T