ចុម! តួអង្គ Spider-Man លោក Tom Holland ព្យាយាមបញ្ចុះបញ្ចូលឱ្យ Mbappe ទៅចូលរួមក្លិបយក្សនៅ PL មួយនេះ

//s9.kh1.co/66/66ab5a199fc98c4e2eb43ae7aac41b7aba6bf45f.jpg
កីទ្បា

 ១៤-ធ្នូ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តួអង្គ Spider-Man លោក Tom Holland ព្យាយាមបញ្ចុះបញ្ចូលឱ្យ Mbappe ទៅចូលរួមក្លិបយក្សនៅ PL មួយនេះ

បរទេស៖ តួអង្គក្នុងរឿង Spider-Man លោក Tom Holland បានបង្ហើបឱ្យដឹងថា លោកបានព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint-Germain កីឡាករ Kylian Mbappe ឱ្យផ្លាស់មកចូលរួមជាមួយក្រុម Tottenham Hotspur ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះបានសើច និងឆ្លើយមកវិញថា “វាមិនអាចទៅរួចទេ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tom Holland 
Tom Holland 

ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង គឺជាកីឡាករបច្ចុប្បន្នដែលល្អបំផុតម្នាក់នៅលើភពផែនដីយើងនេះ ប៉ុន្តែឥឡូវនេះគាត់ដូចជារំអុកចង់ចាកចេញពី PSG នៅរដូវក្តៅខាងមុខខ្លាំងមែនទែន, ទន្ទឹមនឹងនេះ កុងត្រារបស់គាត់គឺនៅសល់ត្រឹមតែ ៦ ខែទៀតប៉ុណ្ណោះ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ។

Kylian Mbappe
Kylian Mbappe

គួរបញ្ជាក់ថា ពួកគេទាំង ២ បានជួបគ្នានៅក្នុងកម្មវិធីប្រគល់ពាន Ballon d’Or កាលពីខែ វិច្ឆិកា កន្លងទៅ, ហើយក្នុងនោះ Holland បាននិយាយបញ្ចុះបញ្ចូល Mbappe ដើម្បីឱ្យរូបគេផ្លាស់មកកាន់ក្រុម Spurs, ដោយសារតែតារាសម្តែងល្បីឈ្មោះសញ្ជាតិ អង់គ្លេស រូបនេះគឺជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុមមាន់ខ្នាយមាស, ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បារាំង បានបដិសេធនូវសំណើនេះ។

Tom Holland
Tom Holland

ថ្លែងប្រាប់គេហទំព័រ LADbible, Holland បានទម្លាយឱ្យដឹងថា៖

ពួកយើងបានជួប Mbappe។ ពិតណាស់ ខ្ញុំពិតជាបានសួរទៅគាត់មែន ដោយពេលនោះខ្ញុំបាននិយាយថា, “ Hey, ពិតជារីករាយណាស់ដែលបានជួបអ្នក” ហើយគាត់ពិតជារស់រាយមែនទែន, ហើយខ្ញុំបាននិយាយបន្តទៀតថា “តើអ្នកអាចផ្លាស់មកកាន់ Spurs បានទេ” ក្រោយមកគាត់ក៏បានសើចមកកាន់ខ្ញុំ៕

  លោក Tom Holland

ប្រភព Metro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T