ពីមុនជាអ្នករាំធម្មតា Noze ប្រែជាល្បីមិនចាញ់តារា Kpop ប៉ុន្មានទេ

//s9.kh1.co/97/97cb552963fcd6f578a287ab36afd521738b0d5d.png
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាស្រីទើបនឹងរះ Noze ទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់ Kpop ឡើយ ដោយពីមុននាងគ្រាន់តែជាអ្នករាំធម្មតាសោះ។

កម្សាន្ត៖ វាសនាមនុស្សពិតជាមើលមិនឃើញមែន Noze ពីអ្នករាំធម្មតា ក្លាយទៅជា តារាស្រី ដែលមានប្រជាប្រិយភាពខ្ពស់ មានអ្នកគាំទ្រច្រើន។ Noze គឺជាអ្នករាំដ៏ជំនាញម្នាក់ Professional Dancer ស្ថិតក្នុងក្រុមរាំ WAYB ដែលពីមុន នាងគឺជា អ្នករាំអមឲ្យ តារា kpop ល្បីៗជាច្រើន ដូចជា Kai ក្រុម Exo និង Taemin សមាជិកក្រុម SHInee ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Noze 
Noze 

ជាមួយគ្នានេះដែរ តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់ Noze និងទេពកោសល្យរបស់នាង ធ្វើឲ្យមហាជនជាច្រើនកាន់តែស្គាល់និងកោតសរសើរ។ ជាពិសេស នៅពេលរាំបទ Mmmh របស់ Kai ដែលនាងត្រូវម Fancam ថតបាន ធ្វើឲ្យវីដេអូនោះល្បីល្បាញគេចែករំលែកតគ្នាពេញបណ្ដាញសង្គម ហើយនេះក៏ជា​ មូលហេតុមួយ ដែលធ្វើឲ្យនាងទទួលបានការគាំទ្រមកដល់សព្វថ្ងៃ។ 

Noze 
Noze 

ក្រោយពីវីដេអូនោះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនរួចមក Noze បានចូលរួមប្រកួតក្នុងកម្មវិធី Street Women Fighter ដែលធ្វើឲ្យនាងល្បីថែមមួយកម្រិតទៀត។ តារាស្រីវ័យ២៥ឆ្នាំនេះ បានក្លាយជាអ្នកបង្ហាញម៉ូតឲ្យផលិតផលធំៗជាច្រើនបន្ដបន្ទាប់ ចំណែកឯតម្លៃខ្លួនគឺមិនចាញ់តារាចម្រៀងល្បីប៉ុន្មាននោះទេ៕

Noze 
Noze 
Noze 
Noze 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T