ត្រឹមរយៈពេល១០ខែ កម្ពុជានាំចូលរថយន្ត តម្លៃជិត ១០០០លានដុល្លារ

//s9.kh1.co/1c/1c7f76d5ee2dc42193616168d0b9bba64c5704bf.jpg
សង្គម

 ០៧-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ត្រឹមរយៈពេល១០ខែចុងក្រោយ ប្រទេកម្ពុជា បាននាំចូលរថយន្តសរុប មានតម្លៃដលទៅជិត ១០០០លានដុល្លារ កើន៨%ធៀបឆ្នាំមុន

រាជធានីភ្នំពេញ ៖ ពិតណាស់ បើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១ ​បានឲ្យដឹងថា ទឹកប្រាក់សរុប កម្ពុជាចំណាយលើការនាំចូលរថយន្ត ក្នុងរយៈពេល១០ខែចុងក្រោយមកនេះ គឺស្មើ៤ភាគរយនៃការនាំទំនិញចូលសរុប​ ២៣ ០៦០ លានដុល្លារ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កម្ពុជា​បាន​ចំណាយ​ប្រាក់​សរុប ៩៧៧លានដុល្លារ​ ទៅលើ​ការ​នាំចូល​រថយន្ត​គ្រប់​ប្រភេទ នា​រយៈពេល១០ខែ ក្នុងឆ្នាំ​២០២១ ដោយទឹកប្រាក់ដែលនាំចូលរថយន្តពីបរទេសនេះ គឺមានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួនត្រឹមតែ ៩០១លានដុល្លារ កាលពីឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់យ៉ាងច្បាស់ថា រថយន្តដែលបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជានាបច្ចុប្បន្ន បានកើនដល់៩២ម៉ឺនគ្រឿង បើប្រៀបធៀប ក្នុងឆ្នាំ១៩៩៨ កម្ពុជាមានរថយន្ត ចរាចរណ៍លើផ្លូវទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង តែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ ថ្មីៗ

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T