អ្នកខ្លះស្អាតតែក្នុងហ្វេសប៊ុក តែ Ju Jingyi នៅខាងក្រៅ ស្អាតជាងខ្លាំង

//s9.kh1.co/51/51dbf9184205252b8048123bd7225a2f0ecc6232.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មើលហើយកាន់តែជក់ចិត្ត បន្ទាប់ពីបានឃើញរូបសម្រស់នៅក្នុងរូបថតធម្មតា របស់ តារាស្រី Ju Jingyi ដែលមានភាពស្រស់ស្អាត មិនចាញ់រូបកែសម្រួលពីខាងស្ទូឌីយ៉ោ

ចិន៖ អាចនិយាយបានថា តារាស្រី Ju Jingyi គឺជាសិល្បករមួយរូប ដែលតែងតែមានភាពចម្រូងចម្រាស នៅក្នុងឧស្សាហកម្មកម្សាន្ត បន្ទាប់ពីត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើន បានចេញមកធ្វើការប្រៀបធៀបសម្រស់របស់នាង កាលពីអតីតកាល និងបច្ចុប្បន្ន ដែលមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ស្រាប់តែកាលពីថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនឹងរូបសម្រស់ នៅពេលដែលបានបង្ហាញខ្លួន ចូលរួមព្រឹត្តិការណ៍ម៉ាកយីហោមួយ នៅទីក្រុង Guangzhou។ ជាពិសេស បន្ទាប់ពីព្រឹត្តិការណ៍នេះ បានបញ្ចប់ ខាងស្ទូឌីយ៉ូ និងហ្វេនៗ ក៏បានចែករំលែករូបថតដ៏ទាក់ទាញរបស់នាង  ព្រមទាំងត្រូវបានដាក់នៅលើ តារាងប្រៀបធៀបម្ដងទៀត។ 

យ៉ាងណាមិញ នៅក្នុងនោះ ក៏បានធ្វើឲ្យ អ្នកសរសេរប្លុកជាច្រើន បានយកចិត្តទុកដាក់លើស៊េរីរូបថតដែលថតដោយអ្នកឆ្លងកាត់ ដែលបានថតពីជិតទៅឆ្ងាយ និងបានបង្ហាញពីសម្រស់ និងរូបរាងពិតរបស់ Ju Jingyi យ៉ាងច្បាស់ៗ ព្រមទាំងបានសរសើរយ៉ាងខ្លាំង ពីភាពស្រស់ស្អាតរបស់នាង ជាមួយនឹងការតែងខ្លួន ​បង្ហាញ​ស្បែក​ស និង​មុខ​តូចគួរឲ្យទាក់ទាញ ​ដែលអាចទទួលយកបានទាំងកាមេរ៉ាធម្មតា និងរូបភាព photoshopped ទៀតផង ព្រមទាំងអាចបញ្ជាក់បានថា វាមិនមានភាពខុសគ្នាណាមួយឡើយ នៅក្នុងរូបថតស្ទូឌីយោ និងរូបថតធម្មតា របស់តារាស្រីរូបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T