កម្ពុជា៖ ក្លិប បឹងកេត បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចែកផ្លួវគ្នាជាមួយខ្សែបម្រើការពារសញ្ជាតិអាហ្វ្រិកខាងត្បូង កីឡាករ Mothusi Gopane។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Gopane បានចូលរួមជាមួយបឹងកេត កាលពីឆ្នាំ២០២០ មកទល់ពេលបច្ចុប្បន្ន និង ត្រូវបានអ្នកគាំទ្រចាត់ទុករូបគេជាវីរបុរសក្លិបផងដែរតាមរយៈការរួមចំណែកជួយក្រុមលើកពានលីគកំពូលកម្ពុជាចំនួនមួយលើកកាលពីឆ្នាំ២០២០នោះតែម្តង។
គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះទើបតែបានប្រកាសចែកផ្លូវគ្នាជាមួយ Mizuno Hikaru និង Kenta Yamazaki ដូច្នេះកីឡាករបរទេសរបស់ក្រុមនៅពេលនេះសល់តែពីរនាក់ប៉ុណ្ណោះដែលមានដូចជា Anderson Zogbe និង Abee Hurber៕
ប្រភព៖ Boeung Ket Football Club