នរណាថា ស្អាតតែពេលផាត់មុខ? សឿន ផានផាភួង គ្មានផាត់មុខ ក៏នៅតែ ខ្ចីញេញ

//s9.kh1.co/fd/fd6b2137077bbaa3f7535d9041674ff30359c26d.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កូនកំលោះក្រមុំ ពេញរូបពេញរាងអស់ទៅហើយ តែសម្រស់ផ្ទៃមុខរបស់ តារាសម្តែងជើងចាស់ សឿន ផានផាភួង នៅរលោងខ្ចីញេញ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់ តារាស្រី សឿន ផានផាភួង ជាក់ជាមិនខាន ព្រោះរូបនាង ជាតារាសម្តែងជើងចាស់ម្នាក់ ដែលរឿងភាគខ្មែរជាច្រើនរឿង សុទ្ធតែមានវត្តមានរបស់តារាស្រីរូបនេះ ជាងនេះទៅទៀត ប្រជាប្រិយរបស់រូបនាង ហាក់ហក់ឡើងយ៉ាងគំហុកមួយរយៈពេលចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើលជីវិតឯកជនវិញ តារាសម្តែងរូបនេះ មានកូន២នាក់កំលោះក្រមុំ ពេញរូបពេញរាងសុទ្ធតែសង្ហា និងស្រស់ស្អាត បើងាកមកមើលអ្នកម៉ាក់វិញ ពេលដើរជាមួយកូនៗស្ទើរច្រលំថា ជាបងប្អូនទៅហើយ។

ជាតារាសម្តែងជើងចាស់ សម្តែងច្រើនឆ្នាំក្តី តែសម្រស់វិញ គ្មានដឹងថាប្រែប្រួលកន្លែងសោះ ផ្ទុយទៅវិញ រូបសម្បត្តិរបស់អ្នកនាង សឿន ផានផាភួង កាន់តែខ្ញង់ ក្មេងទៅៗ ជាពិសេស ថ្មីៗនេះ ពេលថតរូបជិត ទើបដឹងថា មិនត្រឹមតែ មានស្បែកភ្លឺរលោង ក្មេងជាងវ័យទេ សូម្បីតសម្រស់ផ្ទៃមុខរបស់តារាជើងចាស់រូបនេះ ក៏ញាក់ ក្មេងៗជំនាន់ក្រោយ សុំខ្មាស់ដែរ ស្អាតដូចក្មេងស្រី១៨ឆ្នាំ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី សឿន ផានផាភួង
  តារាស្រី សឿន ផានផាភួង
  តារាស្រី សឿន ផានផាភួង
  តារាស្រី សឿន ផានផាភួង
  តារាស្រី សឿន ផានផាភួង
  តារាស្រី សឿន ផានផាភួង
  តារាស្រី សឿន ផានផាភួង និងកូនស្រី
  តារាស្រី សឿន ផានផាភួង និងកូនស្រី
  តារាស្រី សឿន ផានផាភួង និងកូនប្រុស
  តារាស្រី សឿន ផានផាភួង និងកូនប្រុស
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សឿន ផាភួង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T