កម្សាន្ត៖ បើទោះបីជាទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់មែន តែសម្រាប់ តារាចម្រៀងស្រី Katy Perry និង អតីតគូស្នេហ៍ ដែលជាតារាសម្ដែង លោក Orlando Bloom បានដើរតួនាទីជាឪពុកម្ដាយ នាំកូនចេញមកកម្សាន្តជាមួយគ្នា យ៉ាងកក់ក្ដៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ នៅក្នុងការកម្សាន្តលើកនេះ លោក Orlando Bloom បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលបានបង្ហោះរូបថត ពោរពេញដោយក្ដីសុខ ពីការធ្វើដំណើរកម្សាន្តជាមួយ Katy Perry និងកូនពីរនាក់របស់លោក គឺកូនស្រី Daisy អាយុជិត ៥ ឆ្នាំ និងកូនប្រុស Flynn អាយុ ១៤ ឆ្នាំ ដែលជាកូន ពីអាពាហ៍ពិពាហ៍ពីមុនរបស់លោក ជាមួយ តារាម៉ូដែលស្រី Miranda Kerr ។

គួររំឮកផងដែរថា កាលពីសប្តាហ៍មុន Orlando និង Katy បានប្រកាសពីការបញ្ចប់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពី នៅជាមួយគ្នាអស់ ៩ ឆ្នាំ ដោយក្លាយជាឪពុកម្តាយរបស់កូនស្រីរបស់ពួកគេ។ ទោះបីជាបែកគ្នា ក៏តារាទាំងពីរនៅតែនាំកូនទៅកម្សាន្ត នៅភាគខាងត្បូងប្រទេសបារាំង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







