Ronaldo និង គូស្នេហ៍ ចេញមកកម្សាន្ត ជាមួយគ្នា យ៉ាងផ្អែមល្ហែម

//s9.kh1.co/7a/7ab1f65decb78d45d108dfe198e2c9e227a642ca.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២៥ ៨ព្រឹក · ១១ ម៉ោងមុន

កីឡាករបាល់ទាត់ លោក Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez និង កូនៗ បានចេញមកម្សាន្ត នៅលើទូក យ៉ាងមានក្ដីសុខ។

កម្សាន្ត៖ កីឡាករបាល់ទាត់ លោក Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez និង កូនៗទាំង ៥ នាក់ បានចេញមកម្សាន្តវិស្សមកាល នៅលើទូកកាណូត តម្លៃរាប់លានដុល្លារ នៅទីក្រុង Mallorca ប្រទេសអេស្ប៉ាញ ចំពេល កំពុងតែមានការរិះគន់ចំពោះការមិនទៅលេងមិត្តរួមក្រុម Diogo Jota ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez

នៅលើទំព័រផ្ទាល់ខ្លួន របស់ Georgina Rodriguez បានបង្ហោះរូបថតនិងវីដេអូជាច្រើន នៃការហាលថ្ងៃ ក្រោមពន្លឺព្រះអាទិត្យ និងសម្រាកកម្សាន្ត នៅលើទូកឯកជន របស់ Cristiano Ronaldo ។ តារា​មួយ​គូ​នេះ​ មាន​កាយវិការ​ស្និទ្ធស្នាល​ជា​ច្រើន ​ពោរពេញដោយ​ភាពរីករាយ​ ក្នុង​ការ​ពិសា​អាហារ​ពេល​ល្ងាច។

Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez

មិនត្រឹមតែប៉ុណ្ណោះ តារា​រូប​នេះ​បាន​ឆ្លៀត​ឱកាស​ហាត់​ប្រាណ និង​ពង្រឹង​កំភួន​ជើង។ ជាមួយគ្នានេះដែរ Ronaldo Jr ដែលជាកូនច្បងរបស់កំពូលតារាព័រទុយហ្គាល់រូបនេះ មានការរំភើបចិត្តនឹងគ្រប់គ្រងទូក នៅលើសមុទ្រ។

រូបភាពលើទូក
រូបភាពលើទូក

យោងតាម ប្រភព Marca បានឲ្យដឹងថា អ្នកនេសាទ និងអ្នកទេសចរជាច្រើន បានរីករាយ ពេលដែលបានឃើញ Ronaldo ហែលទឹក និងលេងជាមួយកូនៗរបស់ខ្លួន នៅពេលថ្ងៃលិច។ មនុស្សជាច្រើន បានថតរូប និងវីដេអូរបស់ក្រុមគ្រួសារតារារូបនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez
Cristiano Ronaldo 
Cristiano Ronaldo 
Cristiano Ronaldo 
Cristiano Ronaldo 
Cristiano Ronaldo 
Cristiano Ronaldo 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T