កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន រាល់ការបង្ហាញខ្លួនរបស់ តារាសម្ដែង លោក Leonardo DiCaprio ខណៈថ្មីៗនេះ ជាពេលដ៏កម្រមួយ ខណៈពេលដែល លោកបានចូលរួមទស្សនា ក្នុងការប្រកួតកីឡាវាយកូនបាល់ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃសុក្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួសឱ្យការរក្សាទម្រង់ទាបមិនសូវបង្ហាញខ្លួនលេចធ្លោ នៅទីសាធារណៈ ដោយពាក់ម៉ាសបិទបាំងមុខ និងមួកកីឡាបេស្បល នោះ តារាសម្តែងប្រុសរូបនេះ ស្រាប់តែបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើល ពោរពេញដោយភាពស្រស់សង្ហា ដោយបានជ្រើសរើសតែវ៉ែនតាខ្មៅមួយគូប៉ុណ្ណោះ និងតុបតែងខ្លួនក្នុងឈុត អាវពណ៌ស និងអាវក្រៅពណ៌ប្រផេះពេលមើលព្រឹត្តិការណ៍កីឡា។

អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់ បានសរសេរ អំពីការចេញក្រៅរបស់តារាប្រុសរូបនេះ ដោយរៀបរាប់ថា ទីបំផុតពួកគេ បានឃើញលោក ដោយមិនមានការពាក់មួកកីឡាបេស្បលនោះទេ៕
ប្រភព៖ PageSix
សូមទស្សនារូបភាពខាងក្រោម៖










