ភរិយា David Beckham បង្ហាញរូបភាពកូនស្រី អបអរខួបកំណើត យ៉ាងមានក្ដីសុខ

//s9.kh1.co/c1/c1ef1cd11ff3d7a9ac289413cd46f62f27275ca5.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២៥ ១២ល្ងាច · មួយថ្ងៃមុន

ភរិយា អតីតកីឡាករបាល់ទាត់ លោក David Beckham បានបង្ហោះអបអរសាទរ ខួបកំណើតគម្រប់ ១៤ ឆ្នាំ របស់កូនស្រីពៅ Harper យ៉ាងមានក្ដីសុខ។

កម្សាន្ត៖ ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល ក្រោយពី Victoria ដែលជាភរិយា អតីតកីឡាករបាល់ទាត់ លោក David Beckham បានបង្ហោះអបអរសាទរខួបកំណើតគម្រប់ ១៤ ឆ្នាំ របស់កូនស្រីពៅ Harper ដែលនៅក្នុងនោះ មានទាំងរូបថត និងវីដេអូជាច្រើនសន្លឹក ពីកុមារភាពរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria

ក្នុងនោះដែរ Victoria Beckham បានបង្ហោះ ដោយបានសរសេររៀបរាប់ថា «រីករាយថ្ងៃកំណើត។ អ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពចំពោះកម្លាំង ទំនុកចិត្ត ភាពសប្បុរស និងទេពកោសល្យដែលអ្នកមាន។ អ្នកគឺជាមិត្តល្អបំផុតរបស់ខ្ញុំ ហើយខ្ញុំពិតជាសំណាងណាស់ដែលបានធ្វើជាម្តាយរបស់អ្នក។ យើងស្រលាញ់អ្នកខ្លាំងណាស់។ សូមរីករាយជាមួយថ្ងៃពិសេសរបស់អ្នក»។

កូនស្រី David Beckham និង ភរិយា Victoria
កូនស្រី David Beckham និង ភរិយា Victoria

គួររំឮកផងដែរថា Harper Seven Beckham កើតក្នុងឆ្នាំ ២០១១ និងជាកូនស្រីពៅ របស់អតីតកីឡាករបាល់ទាត់ លោក David Beckham និងអ្នករចនាម៉ូដ Victoria Beckham Harper មានបងប្រុសបីនាក់គឺ Brooklyn , Romeo និង Cruz ។ ឈ្មោះ "Harper" ត្រូវបានបំផុសគំនិតដោយអ្នកនិពន្ធសំណព្វរបស់ Victoria គឺ Harper Lee ខណៈពេលដែល "Seven" គឺជាលេខអាវរបស់ David ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង កូនស្រី
David Beckham និង កូនស្រី
 Victoria និង កូនស្រី
 Victoria និង កូនស្រី
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
David Beckham និង ភរិយា Victoria
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T