ថៃ៖ វាហាក់ដូចជាមិនបញ្ចប់ងាយៗនោះទេ បន្ទាប់ពី តារាស្រី Ning Panita បានទម្លាយរឿងដែលបានបែកគ្នា ជាមួយនឹងអតីតមិត្តសម្លាញ់ម្នាក់ ហើយក៏បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើនរិះគន់ រហូត ដល់ត្រូវចេញមកបង្ហោះសារ បង្ហាញពីភាពឈឺចាប់ដែលត្រូវស្តីបន្ទោស និងស្អប់ខ្ពើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ ក្រោយពីមានរឿងបែបនេះ ស្រាប់តែស្វាមីរបស់ Ning Panita លោក Jin Jarin ក៏បានបង្ហោះសារដ៏ក្ដៅគគុកជំនួសភរិយាខ្លួនថា៖
ខ្ញុំចង់សរសេរអ្វីបន្ដិច គ្រួសាររបស់យើងពេលនេះសប្បាយចិត្តណាស់ មានតែមនុស្សល្អជុំវិញយើងដែលស្រលាញ់យើង។ ហើយក៏សប្បាយចិត្តណាស់ ដែលមានមនុស្សជុំវិញយើង ស្មោះអស់ពីចិត្ត នេះគឺគ្រប់គ្រាន់ហើយ។ អ្នកណាដែលធ្វើអ្វី គឺដឹងក្នុងចិត្តខ្លួនឯងហើយ។ កុំមកធ្វើឲ្យប្រពន្ធខ្ញុំ មានភាពតានតឹង។
យ៉ាងណាមិញ ក្រោយពេលបង្ហោះសារមួយនេះមិនបានប៉ុន្មាន ស្វាមីរបស់ Ning ក៏បានលុបសារនោះចោលភ្លាម។ តែទោះយ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ ពិតជាបានបង្ហាញថា ស្វាមីរបស់ តារាស្រី Ning បានសម្ដែងនូវការបារម្ភ និងការពារនាង ព្រមទាំងមានមិត្តភ័ក្តិតារាៗដ៏ល្អជាច្រើនទៀត បានមកគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖







