តារាសម្តែងចិនទាំង៦រូប ត្រូវបានកោតសរសើរស្រលាញ់ភរិយាគ្មានប្រែ ទោះសាងស្នេហ៍រាប់ឆ្នាំក្តី

//s9.kh1.co/b4/b4e3f1c714af3be78755c490a3cb68a2a35a3738.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

តារាសម្តែងប្រុសចិនទាំង ៦ ទាំងនេះ នៅតែមានស្នេហាដ៏ស្រស់ស្អាតបរិសុទ្ធ ស្មោះត្រង់ ដែលមានភក្តីជាមួយប្រពន្ធដ៏ទន់ភ្លន់របស់ពួកគេ ក្រោយរៀបការ មិនចេះតិចឆ្នាំ។

ចិន៖ ជីវិតអាពាហ៍ពិពាហ៍ សុទ្ធសឹងតែមិនអាចព្រៀងទុក ថានឹងអាចដើរផ្លូវបំបែកឬយ៉ាងណា ទោះបីជាអ្នកទាំងនោះ បានរៀបការ ទទួលបានចំណងដៃ កូនៗក៏ដោយ ក៏ពួកគេនៅតែជ្រើសរើសផ្លូវមួយ ដែលចែកផ្លូវគ្នា​ បើជាពួកគេបានអស់និស្ស័យហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត មិនមែនមនុស្សធម្មតានោះទេ សូម្បីតែតារាមួយចំនួន នៅពេលដែល មហាជន បានលេចឬ ចុះផ្សាយពី រវាងស្នេហាបែកបាក់របស់ពួកគេ ក៏ដូចជាបង្កាត់ភ្លើងជាមួយគូស្នេហ៍ថ្មី ដែលមិនចម្លែកចិត្ត នោះទេ ឲ្យតែអស់ចិត្តពីគ្នា ពួកគេនឹងដើរផ្លូវមួយនេះ។

ជាក់ស្តែង ក៏មានតារាសម្តែងចិន មួយចំនួន ដែលនៅខាងក្រោមនេះ បានរៀបការ បន្ទាប់ពីបានយល់ចិត្ត មើលចិត្តគ្នារយៈពេលជាយូរ បានរៀបការតែម្តងក្នុងមួយជីវិត ដោយរហូតមកដល់ពេលនេះ ពួកគេទទួលបានចំណងដៃមានកូនៗ សាងគ្រួសារយ៉ាងមានសុភមង្គល។

ក្រៅពីភាពឆើតឆាយ និងឡូយអស់ទាស់ ក្នុងខ្សែភាគយន្ត តារាសម្តែងប្រុសទាំងនេះ នៅតែមានស្នេហាដ៏ស្រស់ស្អាតបរិសុទ្ធ ស្មោះត្រង់ ដែលមានភក្តីជាមួយប្រពន្ធដ៏ទន់ភ្លន់របស់ពួកគេ ដែលរក្សាចំណងស្នេហ៍បានយូរឆ្នាំដូច្នេះដែរ៕

ប្រភព​៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

១. តារាសម្តែង Lu Yi

តារាសម្ដែង Lu Yi និងតារាសម្ដែង Lei Bao បានស្រលាញ់គ្នាតាំងពីនៅសកលវិទ្យាល័យមកម្ល៉េះ ដែលទំនាក់ទំនងនេះមានរយៈពេល ២១ ឆ្នាំហើយ។ ទំនាក់ទំនង​ជិតស្និទ្ធ​របស់​តារា​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «កម្» ក្នុង​វិស័យកម្សាន្តចិន ។

 Lu Yi
 Lu Yi

២. តារាសម្តែង Chow Yun-fa

Chow Yun-fa និងភរិយា កាន់តែចាស់ កាន់តែស្រលាញ់គ្នា ពួកគេតែងតែមានមនោសញ្ចេតនាចំពោះគ្នាដូចគូស្នេហ៍វ័យក្មេង។ តារាសម្តែងនេះ បានទុក​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង​ឲ្យ​ប្រពន្ធ​ចាត់ចែងថែមទៀតផង។ លោកធ្លាប់បានលើកឡើងពីប្រពន្ធរបស់លោកដោយអាកប្បកិរិយាគោរព និងការដឹងគុណ ដោយបង្ហាញពីការដឹងគុណរបស់លោកចំពោះតួនាទីរបស់ប្រពន្ធ មេផ្ទះក្នុងគ្រួសារដ៏ល្អ។

 Chow Yun-fa
 Chow Yun-fa

៣ Tony Leung Chiu-wai

Tony Leung Chiu-wai បានរៀបការជាមួយភរិយារបស់លោក បន្ទាប់ពីលោកបានជួបប្រទះបញ្ហាស្នេហាកាលពីអតីតកាល ។ ដោយសារតែប្រពន្ធរបស់លោក ភាពស្និទ្ធស្នាល និងការចែករំលែករបស់អ្នកទាំងពីរ បានធ្វើឱ្យTony យកឈ្នះលើការឈឺចាប់ពីអតីតកាល ហើយរស់នៅដោយបើកចំហរជាងមុន។

Tony Leung Chiu-wai
Tony Leung Chiu-wai

៤. តារាសម្តែង Liu Ye

តារាសម្តែង Liu Ye បានរៀបការជាមួយភរិយាជនជាតិបារាំង Anais Martane បានចំណងដៃកូនពីរនាក់។ ប៉ុន្មានឆ្នាំមកនេះ Liu Ye តែងតែត្រូវបានទស្សនិកជនសរសើរថាជាស្វាមីដ៏ស្មោះត្រង់ និងជាឪពុកគំរូ។ 

Liu Ye
Liu Ye

៥. តារាសម្តែង Wu Chun

Wu Chun បានរៀបការជាមួយមិត្តស្រី អស់រយៈពេលជាង ២០ ឆ្នាំ ដែលជាជីវិតអាពាហ៍ពិពាហ៍ដ៏អាថ៌កំបាំង និងសប្បាយរីករាយ។ ក្នុងនាមជាភរិយារបស់ Wu Chun បានជួបការលំបាក និងការលំបាកជាច្រើន ដូច្នេះ Wu Chun តែងតែព្យាយាមតបស្នងដល់ភរិយាដោយស្មោះត្រង់ និងអស់ពីចិត្តចំពោះគ្រួសារ។

Wu Chun 
Wu Chun 

៦. តារាសម្តែង Jimmy Lin

Jimmy Lin បាន​រៀប​ការ​ជាមួយ​ភរិយារបស់លោក ជិត​១០​ឆ្នាំ​ហើយ ហើយ​មាន​កូន​ប្រុស​៣​នាក់។ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​តាំងពី​ឆ្នាំ​ ២០០៤ ប៉ុន្តែ​រក្សា​ទំនាក់ទំនង​ជា​ឯកជន​។ តារាសម្តែងនេះ ល្បីថាស្រលាញ់ប្រពន្ធណាស់។ រាល់ពេលដែលនាងត្រូវបានវាយប្រហារលើបណ្តាញសង្គម លោកបានចេញមុខការពារ នាង។ លោក​ឲ្យ​ភរិយា និង​កូន​បំពេញ​ជីវិត​ ទៅដោយ​ផ្ទះ​ស្អាត ឡាន​ទំនើប… ហើយ​ត្រូវ​មហាជន​វាយតម្លៃ​ថា​ជា​ស្វាមីល្អឥតខ្ចោះ។

Jimmy Lin
Jimmy Lin
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T