កម្សាន្ត៖ អ្នកច្នៃម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ល្បី Vera Wang បានចែករំលែករូបថតជាច្រើនសន្លឹក ពេលតុបតែងខ្លួនស្លៀកឈុតសិចស៊ី ដើម្បីបង្ហាញរាងស្អាត ក្នុងឱកាសអបអរខួបកំណើតគម្រប់ ៧៦ ឆ្នាំរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមប្រភព Hola បានឲ្យដឹងថា Vera Wang បានពាក់អាវខ្លីពណ៌ខ្មៅដ៏តឹង រួមផ្សំជាមួយនឹងសំពត់ពណ៌ខ្មៅវែង ជាមួយនឹងខ្សែក្រវាត់ខ្សែសង្វាក់ដ៏ប្រណិតជុំវិញចង្កេះរបស់ខ្លួន ដែលបង្ហាញពីក្បាលពោះស្អាតតឹងណែន។ អ្នកច្នៃម៉ូតរូបនេះ ពាក់ស្បែកជើងកវែងពណ៌ខ្មៅ ពាក់វ៉ែនតាការពារពន្លឺថ្ងៃ និងកាន់កាបូបដៃពណ៌ខ្មៅ។

នៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើន បានសរសើរពីស្ទីលបែបយុវវ័យ របស់អ្នកច្នៃម៉ូដជើងចាស់ ពីភាពស្រស់ស្អាតឆើតឆាយ និងសម្រស់ក្មេងជាងវ័យរបស់ អ្នកស្រី ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ Vera Wang ក៏បានប្រារព្ធខួបកំណើតគម្រប់ ៧៦ ឆ្នាំរបស់ខ្លួន ជាមួយនឹងកម្មវិធីជប់លៀងដ៏ប្រណីតជាច្រើន នៅទីក្រុង New York និង Paris។ អ្នកស្រី បានស្លៀកសម្លៀកបំពាក់ដ៏ប្រណិត ហើយបានអុជទៀនជាមួយមិត្តភក្តិជិតស្និទ្ធ យ៉ាងរីករាយ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







