កម្សាន្ត៖ Shiloh ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីវ័យ ១៩ ឆ្នាំ របស់តារាសម្ដែងស្រី Angelina Jolie និង អតីតស្វាមី លោក Brad Pitt កំពុងមានភាពកក់ក្ដៅ ជាមួយដៃគូរាំរបស់នាង Keoni Rose ចំពេលមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរកំពុងមានស្នេហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមគេហទំព័រ Dailymail កាលពីថ្មីៗនេះ Shiloh និង Keoni Rose ត្រូវបានគេប្រទះឃើញ ចាកចេញពីស្ទូឌីយ៉ូរាំ ជាមួយគ្នា ហើយធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយ ក្នុងទីក្រុង Los Angeles សម្រាប់អាហារថ្ងៃត្រង់។ ក្មេងស្រីទាំងពីរនាក់នេះ បានស្លៀកសម្លៀកបំពាក់ដែលត្រូវគ្នា ក្នុងឈុតអាវក្រណាត់មានមួក ខោខ្លី ។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមស្នេហារវាង Shiloh និងអ្នករាំ Keoni Rose បានចាប់ផ្តើមរីករាលដាល នៅចុងខែឧសភា បន្ទាប់ពីអ្នកទាំងពីរ បានទៅដើរទិញឥវ៉ាន់ជាមួយគ្នា ក្នុងថ្ងៃខួបកំណើតរបស់ Shiloh ។ Keoni ត្រូវបានគេឃើញ ដៃរបស់នាងឱបចង្កេះរបស់ Shiloh ហើយក្មេងស្រីទាំងពីរ បានជជែកគ្នាយ៉ាងសប្បាយរីករាយ។ ពួកគេស្លៀកសម្លៀកបំពាក់ដែលត្រូវគ្នា ក្នុងឈុតអាវប្រផេះ និងខោខូវប៊យពណ៌ខៀវ។

កូនស្រីរបស់ Angelina Jolie រូបនេះ ត្រូវបានគេប្រទះឃើញ មានភាពស្និទ្ធស្នាលជាមួយនឹងដៃគូរាំរបស់នាង ជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំមុន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







