តារា Kpop ទាំង៧រូបនេះ មុខមាត់ស្អាតពេក ដូចផុសចេញពី តួពិភពតុក្កតា

//s9.kh1.co/c2/c2f165f015ffa75b49223af1925d9404dc3a2123.png
តារា & កម្សាន្ដ

 ១៥-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

តារាប្រុសស្រីទាំងនេះ មានមុខមាត់ស្អាត សាច់សរលោងដូចព្រិល ត្រូវបានគេសរសើរថាជាមនុស្សផុសចេញពីពិភពតុក្កតា CG។

កម្សាន្ត៖ ជាការពិតណាស់ ហ្វេនៗជាច្រើនដែលពេញនិយម វិស័យ kpop កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់របស់តារាចម្រៀងប្រុសស្រីទាំងនេះ ដែលគេចាត់ទុកថាស្រស់ស្អាតដូចមនុស្សផុសចេញពីពិភព CG។ ជាមួយគ្នានេះ មនុស្ស CG គឺសម្ដៅទៅលើមនុស្សដែលត្រូវបានគេបង្កើតនៅក្នុងវីដេអូហ្គេម ឬ ក្នុងរឿងតុក្កតាជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាចម្រៀងប៉ុន្មានដួង ដែលត្រូវបានគេសរសើរសម្រស់ប្រៀបទៅនឹងតុក្កតាក្នុងវីដេអូហ្គេម មានមុខមាត់ក្មេង ស្បែកភ្លឺរលោង រូបរាងកម្ពស់សមឥតខ្ចោះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងមានសមត្ថភាពសិល្បៈ រាំ ច្រៀង និងសម្ដែងផ្សេង ដែលធ្វើឲ្យហ្វេនៗស្រលាញ់ស្ទើលេប។

Kim Taehyung 
Kim Taehyung 

ម៉្យាងទៀត ពួកគេកាន់តែដូចមនុស្សក្នុងពិភព ​CG ខ្លាំង នៅពេលដែលធ្វើសកម្មភាព សម្ដែង នៅលើឆាកប្រគុំតន្ត្រីម្ដងៗ តែងតែធ្វើឲ្យហ្វេនៗ ដែលធ្លាប់បានឃើញផ្ទាល់ហើយ កាន់តែលង់សម្រស់មួយកម្រិតទៀត។ លើសពីនោះ អត្តចរិកដ៏រស់រាយគួរឲ្យស្រលាញ់របស់ តារា Kpop ទាំងនោះ បានចងចិត្តហ្វេនស្រលាញ់ងើបមុខមិនរួច៕

សូមទស្សនារូបភាព តារាចម្រៀងទាំង៧រូប ដែលមានសម្រស់ដូចតុក្កតាពិភព CG ៖

១. Kim Taehyung 

Kim Taehyung 
Kim Taehyung 

២. Cha Eunwoo

 Cha Eunwoo
 Cha Eunwoo

៣. Karina

Karina
Karina

៤. Lisa

Lisa
Lisa

៥. Binnie

 Binnie
 Binnie

៦. Jang Wonyoung

Jang Wonyoung
Jang Wonyoung

៧. Jisoo

 Jisoo
 Jisoo
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T