កម្សាន្ត៖ តារាចម្រៀងរ៉េប Cardi B បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលបង្ហាញស្ទាយ៍តុបតែងខ្លួន ពោរពេញដោយភាពលេចធ្លោ ក្នុងកម្មវិធី Paris Haute Couture Week ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Cardi B បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Schiaparelli Haute Couture Fall/Winter 2025 នៅ Petit Palais ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅនេះ ដោយទាក់ទាញការចាប់អារម្មណ៍ ចំពោះស្ទីលប្លែកៗ របស់នាង។ តារាចម្រៀងស្រីរូបនេះ តុបតែងខ្លូនដោយស្លៀករ៉ូប Schiaparelli ជាមួយនឹងម៉ូតស្មាលើកឡើងខ្ពស់ និងមានរំយោលអង្កាំ ដែលធ្លាក់ដល់ជង្គង់។

តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំរូបនេះ បានបន្ថែមគ្រឿងលម្អបន្តិចបន្តួច ជាមួយនឹងក្រវិល ។ តែទោះជាយ៉ាងណាក៏ដោយ គ្រឿងបន្សំដ៏ទាក់ទាញបំផុតរបស់នាង គឺសត្វក្អែកខ្មៅ។
នៅពេលដើរតាមកាំជណ្តើរ Petit Palais តារាស្រី Cardi B បានកាន់បក្សីនៅលើដៃស្តាំរបស់នាង ហើយថតរូបជាមួយវា ព្រមទាំងរក្សាភាពអស្ចារ្យ ហើយញញឹមនៅគ្រប់កាមេរ៉ា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






