កម្សាន្ត៖ ម្ដាយរបស់ តារាស្រី Kim Kardashian កំពុងទទួលបានការចាប់អារម្មណ៍ ពេលបង្ហាញខ្លួនក្នុងស្ទាយ៍ដ៏ទាន់សម័យ ចូលរួមកម្មវិធីជាមួយនឹង មិត្តប្រុស វ័យ ៤៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Kris Jenner ដែលត្រូវបានគេស្គាល់ថា ជាម្ដាយរបស់តារាស្រី Kim Kardashian បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានបង្ហាញម៉ូដសក់ខ្លី ពេលចូលរួម ក្នុងកម្មវិធី Paris Fashion Week ដោយដើរចេញជាមួយមិត្តប្រុស លោក Corey Gamble។

ម៉្យាងវិញទៀត អ្នកស្រី Kris Jenner បានបង្ហាញសម្រស់ក្នុងវ័យ ៦៩ ឆ្នាំ ដែលបានធ្វើឱ្យកក្រើក ជាមួយនឹងរូបរាងដ៏ទាក់ទាញ ជាមួយនឹងម៉ូតសក់ខ្លី និងស្លៀកពាក់ឈុតខ្មៅ យ៉ាងលេចធ្លោ។ ខណៈ លោក Corey Gamble ដែលជាគូស្នេហ៍ ក៏បានបង្ហាញរូបរាងដោយជ្រើសរើសសំលៀកបំពាក់ពណ៌ខ្មៅ និងខ្សែកចម្រុះពណ៌ ផងដែរ៕
ប្រភព៖ PageSix
សូមទស្សនារូបភាពខាងក្រោម៖







