ស៊ុយអែត៖ សត្វក្អែក នឹងត្រូវបានបញ្ជូនឲ្យរើសកន្ទុយបារី ដែលគេបោះចោលពាសវាលពាសកាលតាមដងផ្លូវនៃទីក្រុង Sodertalje ក្នុងប្រទេសស៊ុយអែត និងយកទៅដាក់ចូលម៉ាស៊ីនពិសេស ដើម្បីទទួលបានចំណីអាហារសម្រាប់ស៊ី បន្ទាប់ពីពួកវាត្រូវបានបណ្ដុះបណ្ដាលតាមរយៈដំណើរការមួយជំហានម្ដងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាស្ត្រនេះ គឺជាផ្នែកមួយនៃគម្រោងសាកល្បង ដែលមានឈ្មោះថា “Corvid Cleaning” ដោយស្ថាប័នមូលនិធិ Keep Sweden Tidy Foundation និងមានគោលបំណងកាត់បន្ថយការចំណាយលើការសម្អាតផ្លូវ។ ហើយកាលដែលយកសត្វក្អែកមកបណ្ដុះបណ្ដាលបែបនេះ ក៏ធ្លាប់មានរួចមកហើយកាលពីឆ្នាំ២០១៨ ក្នុងប្រទេសបាំង ដោយប្រើប្រាស់សត្វក្អែកចំនួនប្រាំមួយក្បាល។
ជាក់ស្ដែង ស្ថាបនិកម្នាក់ បានប៉ាន់ប្រមាណថា ការប្រើប្រាស់សត្វក្អែកអាចជួយសង្គ្រោះទីក្រុងបានលើការសម្អាតផ្លូវ យ៉ាងហោចណាស់៧៥ភាគរយនៃការចំណាយ។ ហើយចំំពោះការបណ្ដុះបណ្ដាលសត្វក្អែកវិញ មានភាពងាយស្រួលជាខ្លាំង និងមានឱកាសខ្ពស់ក្នុងការរៀនពីគ្នាទៅវិញទៅមក ជាងជាបណ្ដុះបណ្ដាលសត្វស្លាបផ្សេងៗទៀត។
យ៉ាងណាមិញ ប្រទេសស៊ុយអែត កំពុងមានគម្រោងបណ្ដុះបណ្ដាលទៅលើសត្វស្វា និងសត្វស្លាបប្រភេទផ្សេងៗទៀតផងដែរ ហើយរំពឹងថាវានឹងក្លាយជាផ្នែកមួយនៃគម្រោងក្នុងពេលឆាប់ៗនេះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖