ត្រូវដឹង! អ្នកតេស្តរហ័សហើយវិជ្ជមានកូវីដ ចង់ព្យាបាលនៅផ្ទះ ត្រូវបំពេញកិច្ចសន្យាមួយនេះ

//s9.kh1.co/f2/f2ef9fd90b0213f4595227369aa314c54b6bf260.png
សង្គម

 ២១-កុម្ភៈ-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

សូមមានការប្រុងប្រយ័ត្ន អ្នកតេស្តរហ័សនៅផ្ទះហើយវិជ្ជមានកូវីដ ត្រូវបំពេញកិច្ចសន្យាមួយនេះ ជាដាច់ខាត

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសេចក្តី​ជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងគោលដៅប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូ​មី​ក្រុង​នៅក្នុងសហគមន៍ បានចេញសេចក្តីណែនាំដោយតម្រូវឲ្យប្រជាព​លរដ្ឋដែលបានធ្វេីតេស្តរហ័សរក​កូវីដ-១៩​ និងមានលទ្ធផលតេស្តវិជ្ជមាន​ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ភូមិ​ សង្កាត់​ ខណ្ឌ​ ឫបញ្ជូនទៅមណ្ឌលសុខភាព ដោយត្រូវបំពេញកិច្ចសន្យាសម្រាកព្យាបាលនៅផ្ទះ និងត្រូវអនុវត្តដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ

២. ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ

៣. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន

៤. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ

៥. ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

៦. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ

៧. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូនិងទឹកឱ្យបានត្រឹមត្រូវ

៨. វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

ដោយក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្តាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃ ខ្ញុំបាទ/នាងខ្ញុំយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។  

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

កិច្ចសន្យាសម្រាប់អ្នកព្យាបាលនៅផ្ទះ
កិច្ចសន្យាសម្រាប់អ្នកព្យាបាលនៅផ្ទះ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T