កម្សាន្ត ÷ ក្នុងកម្មវិធីកម្សាន្ត SBS «Running Man» ដែលចាក់ផ្សាយនៅថ្ងៃទី ៣ ខែមេសា Yoo Jae-seok បាននិយាយថា Ji-hyo បានបង្ហោះរូបថតជាច្រើន នៅលើ SNS ថ្ងៃនេះ ហើយ Jeon So-min ឆ្ងល់ថា តើអ្នកណាថតរូបអោយនាង?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយមក Song Ji-hyo បានបង្ហើបឲ្យដឹងថា នាងបានលឺច្រើនអំពីរបៀបដែល នាងត្រូវគេហៅថាមីងនៅថ្ងៃនេះ ដូច្នេះនាងព្យាយាមផ្លាស់ប្តូរ concept របស់ខ្លួន ដោយមានបុគ្គលិកជាអ្នកប្រាប់នាងឲ្យធ្វើស្ទាយបែបណា និងថតរូបបែបណា។

ទន្ទឹមនឹងនេះ បន្ទាប់ពី Song Ji-hyo ប្តូរពីម៉ូដសក់វែង មកកាត់សក់ខ្លី អ្នកគាំទ្រជាច្រើនបានរិះគន់ថា វាមិនសមនឹងនាង ហើយថែមទាំងទាមទារឱ្យប្តូរម៉ូដសក់ទៀតផង ទោះជាយ៉ាងណាក៏ដោយរូបថត ជាមួយនឹងបរិយាកាសល្អៗ បានលេចឡើងជាបន្តបន្ទាប់នៅលើ Instagram របស់នាងប៉ុន្មានថ្ងៃនេះ ដែលនាំឱ្យមានការបញ្ចេញមតិល្អៗ ជាច្រើនឡើងវិញ៕
ប្រភព : Kbizoom