Gordon ព្រលះពីលើដំបូលទូកមួយជើងឡងជាមួយ Maguire ធ្វើឱ្យ De Gea បានត្រឹមហក់ចាប់ខ្យល់ ខណៈ Everton បំបាក់ Man UTD ១-០(មានវីដេអូ)

//s9.kh1.co/20/20e7ea641eeb7fb61093a33a6230d010071c5326.jpg
កីទ្បា

 ១០-មេសា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

Gordon ព្រលះពីលើដំបូលទូកមួយជើងឡងជាមួយ Maguire ធ្វើឱ្យ De Gea បានត្រឹមហក់ចាប់ខ្យល់ ខណៈ Everton បំបាក់ Man UTD ១-០

បរទេស៖ កាលពីល្ងាចថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Everton បានបើកទ្វាកីឡដ្ឋាន Goodison Park របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ជំនួបរវាងក្រុមទាំង ២ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Everton ហាក់ធ្វើបានល្អជាង ដោយអាចទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Man UTD ក្នុងលទ្ធផល ១-០, ខណៈមួយគ្រាប់នោះគឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Anthony Gordon នៅនាទីទី ២៧។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពេលនេះ Everton កំពុងបន្តឈរនៅលេខរៀងទី ១៧ ដដែល ដោយធានាសុវត្ថិភាពមិនអាចធ្លាក់ទៅតំបន់កាត់ចោលបាន, ដោយឡែក Man UTD វិញកំពុងឈរនៅលេខរៀងទី ៧ មាន ៥១ ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយ West Ham ដែលកំពុងឈរនៅលេខរៀងទី ៦៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T