ដាក់ចំៗ! លោក van Basten ថាលោកសុខចិត្តមើលកុនក្នុង Netflix ប្រសើរជាងមើលក្រុមមួយនេះលេង

//s9.kh1.co/2e/2eb6f05906b59fb4957312c9497fd51fc56cc20d.jpg
កីទ្បា

 ១៣-មេសា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

លោក van Basten ថាបើឲ្យមើលក្រុមនេះលេង លោកសុខចិត្តទៅមើល Netflix

អេស្ប៉ាញ៖ លោក Marco van Basten បានរិះគន់ទម្រង់លេងរបស់ក្រុម Atletico Madrid ដោយនិយាយថាលោក និងមនុស្សឯទៀត សុខចិត្តទៅមើលកុនក្នុង Netflix ប្រសើរជាងមកមើលក្រុមនេះលេងបាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Atletico Madrid 
ក្រុម Atletico Madrid 

ភាគីលោក Diego Simeone បានប្រកួតចាញ់ Manchester City ១ ទល់នឹង០ ក្នុងការប្រកួត Champions League ជើងទី១វគ្គ៨ក្រុម ដោយគេសង្កេតឃើញថាលោកបានប្រើទម្រង់ការពារតាមបិទ Man City ជាជាងផ្ដោតលើការស៊ុតបញ្ចូលទីហើយកីឡាករទាំងអស់ក្នុងក្រុមគឺគ្មាននរណាម្នាក់ស៊ុតបញ្ចូលទីចំគោលដៅនោះឡើយ។

ការប្រកួតរវាង Man City និង Atletico Madrid
ការប្រកួតរវាង Man City និង Atletico Madrid
ការប្រកួតរវាង Man City និង Atletico Madrid
ការប្រកួតរវាង Man City និង Atletico Madrid
ការប្រកួតរវាង Man City និង Atletico Madrid
ការប្រកួតរវាង Man City និង Atletico Madrid

ដូច្នេះហើយទើបលោក van Basten បានរិះគន់ក្រុមនេះប្រាប់ Ziggo Sport ថា៖

អ្វីដែល Atletico Madrid ធ្វើគឺវាស្របនឹងច្បាប់ គឺគេអនុញ្ញាតឲ្យធ្វើបែបនោះប៉ុន្តែវាពិតជាបង្កភាពភ្ញាក់ផ្អើលដល់ខ្ញុំណាស់ដែលក្រុមមានកីឡាករ១០នាក់រត់ដេញតាមបាល់ពេញ៩០នាទី និងប្រឹងធ្វើយ៉ាងណាកុំឲ្យរបូតគ្រាប់បាល់។ ស្ថាប័នទាក់ទងនឹងបាល់ទាត់ដូចជា FIFA គួរតែចាប់ផ្ដើមគិតរកវិធីធ្វើយ៉ាងណាឲ្យការលេងបាល់កាន់តែគួរឲ្យចាប់អារម្មណ៍។ជាមួយស្ទាយ៍លេងបែបនេះគឺគ្មានភាពទាក់ទាញទាល់តែសោះ។ អ្នកផ្សេងទៀតអាចនឹងប្ដូរប៉ុស្តិ៍ទៅមើល Netflix វិញប្រសើរជាងមើលការប្រកួតពួកគេ។

លោក Marco van Basten
លោក Marco van Basten
លោក Marco van Basten

ប្រភព football-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T