កម្សាន្ត៖ ថ្មីៗនេះអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានជីកកកាយរូបភាពចាស់ៗមួយចំនួនរបស់ តារាចម្រៀងខ្មែរ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកចែករំលែកឲ្យបានឃើញអំពីសម្រស់កាលពីមុននិងបច្ចុប្បន្នរបស់ពួកគេថា មានការប្រែប្រួលយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាចម្រៀងខ្មែរ ដែលត្រូវបានគេយករូបមកប្រៀបធៀបគ្នាទាំងនេះ សុទ្ធជាលំដាប់កំពូលប្រចាំដួងចិត្តយុវវ័យ។ ជាពិសេស រូបភាពប្រៀបធៀបពីមុននិងបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
បើក្រឡេកមើលសម្រស់តារាទាំងនេះកាលពីមុនវិញ ម្នាក់ៗនៅក្មេងពេលចូលសិល្បៈដំបូងមិនទាន់ចេះតុបតែងខ្លួននៅឡើយ។ ចំណែកឯ អ្នកខ្លះទៀតក៏នៅកុមារភាពមិនទាន់ធំពេញរូបពេញរៀង ប៉ុន្ដែមុខគួរឲ្យស្រលាញ់ បើប្រៀបនឹងបច្ចុប្បន្ន តារាខ្មែរប្រុសស្រីទាំងប៉ុន្មានដួងនេះ ប្រែប្រួលដូចមេឃនឹងដី៕
ចង់ដឹងតារាចម្រៀងរូបណាខ្លះ ដែលគេយករូបភាពពីមុននឹងបច្ចុប្បន្នមកប្រៀបធៀប សូមទស្សនារូបភាពខាងក្រោម៖
១. ទេព បូព្រឹក្ស
២. ជី ដេវីត
៣. ថេណា
៤. វណ្ណដា
៥. តន់ ច័ន្ទសីម៉ា
ប្រភព៖ chapzer felixz