ថៃ៖ សម្រាប់ Mo Amena គឺជាតារាសម្ដែងដ៏ជំនាញម្នាក់ក្នុងវិស័យសិល្បៈ ដែលអាចឆក់យកបេះដូងអ្នកទស្សនាជាច្រើន ជាមួយនឹងសមត្ថភាពរបស់នាង រហូតដល់ពេលនេះ តារាស្រីរូបនេះ ថែមទាំងត្រូវបានអ្នកគាំទ្រកំពុងតែចាប់អារម្មណ៍ពីជីវិតផ្ទាល់ខ្លួនរបស់នាងយ៉ាងខ្លាំង ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ នៅពេលដែល តារាស្រីរូបនេះ បានក្លាយជាភ្ញៀវពិសេសក្នុងកម្មវិធីមួយ Mo Amena បានបើកបង្ហាញរឿងរ៉ាវជីវិត នៅគ្រប់មជ្ឈដ្ឋានទាំងអស់។ ទន្ទឹមនឹងនោះ នាងក៏បានបង្ហើបពីប្រវត្តិស្នេហ៍របស់ខ្លួនថា នាងធ្លាប់សម្រេចចិត្តបែកគ្នាជាមួយបុរសម្នាក់ ដែលបានរួមរស់ជាមួយគ្នា៥ឆ្នាំ ដោយសារតែចាប់បានថា ម្នាក់នោះគឺជា Playboy ធ្វើឲ្យមនុស្សស្រីផ្សេងមានផ្ទៃពោះ រហូតឈានដល់ការលែងលះ ។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ជាងនេះ Mo Amena ក៏បានបើកបង្ហាញជាមួយនឹងអាថ៌កំបាំងមួយទៀត ដែលនាងធ្លាប់បានណាត់ជួបជាមួយតារាសម្តែងម្នាក់រយៈពេល ៨ខែ ហើយពេលនេះ នាងថែមទាំងបើកឡានទៅជួបរាល់ព្រឹកទៀតផង ហើយថែមទាំងមិនមានកើតរឿងអ្វីឡើងនោះទេ។ រហូតដល់ចុងក្រោយ នាងស្រាប់តែចាប់បានថា បុរសម្នាក់នោះគឺជាខ្ទើយផងដែរ។
ដោយសារតែបែបនេះ Mo Amena បានបង្ហើបថា នាងសម្រេចចិត្តឈប់ទាក់ទងមនុស្សប្រុសទៀតហើយ ដោយវិលមករួមរស់ជាមួយនឹង Tomboy វិញ ព្រោះនាងមានអារម្មណ៍ថា មាងមិនអាចស្រលាញ់មនុស្សប្រុសបានទៀតទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖