ថៃ៖ បើនិយាយដល់ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព Peypey Dy និង ម៉ែ សេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេច្បាស់រួចមកហើយ ដោយអ្នកទាំងពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងតាមរយៈវីដេអូកំប្លែងៗនៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់ពួកគេ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ Peypey Dy និង ម៉ែសេះ មិនត្រឹមតែជាដៃគូសម្ដែងដ៏ល្អក្នុងក្រុមនោះទេ តែពួកគេក៏ស្រលាញ់រាប់អានគ្នា រស់នៅក្នុងផ្ទះតែមួយដូចបងប្អូនយ៉ាងដូច្នោះ។
យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ អំឡុងពេលធ្វើដំណើរកម្សាន្តនៅឯប្រទេសថៃ លោក Peypey Dy បានបង្ហោះរូបភាពស្និតស្នាលផ្អែមល្ហែមជាមួយម៉ែសេះ ជាច្រើនសន្លឹក ព្រមជាមួយនឹងពាក្យពេចន៍យ៉ាងដូច្នេះថា៖
សន្យាថាយើង នឹងស្រលាញ់គ្នាបែបនេះរហូត មិនថាមានរឿងអ្វីកើតឡើង ខ្ញុំនឹងនៅតែព្យាយាមអោយអស់ពីសមត្ថភាពរកស្មៅអោយ @mae_sess សុីអោយបាន
សូមទស្សនារូបភាពខាងក្រោម៖







