ប្រៀបធៀបមើល Jennie ហើយ Taeyeon ស្លៀករ៉ូបដូចគ្នា នរណាឡូយជាង?

//s9.kh1.co/6d/6d72e8e1c9ce2464aa14c9bdd121db4d21402a03.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Jennie សមាជិក​ក្រុម BLACKPINK និង Taeyeon សមាជិក​ក្រុម Girls' Generation ស្លៀក​សម្លៀក​បំពាក់​ដូច​គ្នា ប៉ុន្តែ​មាន​ភាព​បែរជា ​ខុស​គ្នា​ទាំង​ស្រុង។

កូរ៉េខាងត្បូង៖ តារាស្រី Taeyeon សមាជិកក្រុម Girls' Generation ថ្មីៗនេះ បានទទួលបានការចាប់អារម្មណ៍សារជាថ្មី ក្នុងការបង្ហាញខ្លួន នៅឯវគ្គផ្តាច់ព្រ័ត្រ Queendom រដូវកាលទី ២ ជាមួយនឹងរ៉ូបស្បែកពណ៌ផ្កាឈូក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាព របស់តារាស្រីរូបនេះ ក្នុងរ៉ូប ​គ្មាន​ខ្សែ​ បង្ហាញ​រាង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​នាង ដែលតុបតែង​ដោយ​គ្រឿង​បន្ថែម​តិច​តួច ហើយ​សក់​របស់​នាង​នៅ​សៀកក្រោយ​ត្រចៀក​​យ៉ាង​ស្អាត នាង​បាន​បញ្ចេញ​នូវ​ភាព​ស្រស់​ស្អាត​បែប​នារីទន់ភ្លន់ ជាមួយនឹងរូបភាពដ៏ស្រស់បំព្រង ដោយល្អឥតខ្ចោះរបស់នាង។

យ៉ាងណាមិញ ការស្លៀកពាក់ដូចគ្នារបស់ Jennie ក្រុម BLACKPINK គឺខុសគ្នាទាំងស្រុង ដែលតារាស្រីរូបនេះ បានធ្វើមូ៉ដែល បង្ហាញម៉ូដវ៉ែនតា «GENTLE MONSTER» អំឡុងពេលថតរូបសម្រាប់ម៉ាកយីហោមួយនេះ។

ទៀតសោត រូបរាងត្រូវបានសរសើរដោយសក់ពណ៌ត្នោតខ្មៅដ៏វែង និងរលោងរបស់នាង ដែលស្លៀក​រ៉ូប​គ្មាន​ខ្សែដូចគ្នា ដែលអ្នក​និយម​លេង​អ៉ីធឺណែត​សរសើរ​នាង​ចំពោះ​សាច់ស្មើរជ្រុង ដែលនាងបាននាំមកនូវភាពសាកសមទៅនឹងរូបរាងក៏ដូចជារ៉ូបមួយនេះ ដោយបង្ហាញរាងកោងនៃតួខ្លួនរបស់នាង មើលទៅពិតជាកាចសាហាវតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T