ត្រង់ៗចឹងហ្មង! លោកប្រធានាធិបតី បារាំង ថាលោកចង់ឲ្យគ្រូបង្វឹកម្នាក់នេះមកដឹកនាំ PSG

//s9.kh1.co/ed/ed9fea48df8fff8dcfa62514936fa0d5b8886ae9.jpg
កីទ្បា

 ១០-មិថុនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

លោក Emmanuel Macron ចង់ឲ្យម្នាក់នេះមកដឹកនាំPSG

បារាំង៖ លោកប្រធានាធិបតី បារាំង Emmanuel Macron បាននិយាយច្បាស់ៗថាលោកចង់ឲ្យ លោក Zinedine Zidane មកដឹកនាំក្លិប Paris Saint-Germain ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane
ក្រុម Paris Saint-Germain 
ក្រុម Paris Saint-Germain 

អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា PSG នឹងបណ្ដេញលោក Mauricio Pochettino ចេញពីតំណែងបន្ទាប់ពីបរាជ័យយ៉ាងគួរឲ្យខកចិត្តនៅ Champions League ដែល PSG បានធ្លាក់ត្រឹមវគ្គ១៦ក្រុម។

លោក Mauricio Pochettino
លោក Mauricio Pochettino

Zidane ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំ Real Madrid ឲ្យឈ្នះពាន Champions League បីដងជាប់ៗគ្នាកំពុងនៅទំនេរ ហើយសារព័ត៌មានជាច្រើនធ្លាប់ចុះផ្សាយថា PSG ចង់បានលោកមកដឹកនាំណាស់។

លោក Zinedine Zidane
លោក Zinedine Zidane

ឥលូវនេះស្រាប់តែលោក Macron បាននិយាយថា៖

ទេ ខ្ញុំមិនបាននិយាយជាមួយ Zidane នៅឡើយទេតែខ្ញុំមានការកោតសរសើរចំពោះគេ ទាំងក្នុងនាមជាកីឡាករនិងគ្រូបង្វឹក។ គេបានឈ្នះ Champions League បីដងឲ្យ Real Madrid ដែលជាអ្វីដែលពួកយើងចង់បាននៅក្លិបយើង។ខ្ញុំចង់ឲ្យគាត់ត្រឡប់មកវិញដើម្បីផ្សព្វផ្សាយបាល់ទាត់នៅបារាំង។ ខ្ញុំសង្ឃឹមថាគេនឹងវិលត្រឡប់មកបង្វឹកនៅក្លិបបាល់ទាត់ធំនៅបារាំងនិងជះឥទ្ធិពលដល់លីគរបស់បារាំងនិងប្រទេសបារាំងទាំងមូល។

លោក Emmanuel Macron
លោក Emmanuel Macron
លោក Emmanuel Macron

យ៉ាងណាមិញ សារព័ត៌មានបារាំងបានចុះផ្សាយថា Paris Saint-Germain គ្រោងតែងតាំងលោក Christophe Galtier ដែលជាគ្រូបច្ចុប្បន្នរបស់ក្លិប Nice ជាគ្រូបង្វឹកបន្ទាប់៕

លោក Christophe Galtier
លោក Christophe Galtier

ប្រភព marca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T