ថៃ៖ បើនិយាយដល់កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe បានបង្កើតឡើងរាប់សិបឆ្នាំមកហើយ។ ដោយប្រទេសកម្ពុជាក៏ធ្លាប់បានបញ្ជូនស្ត្រីខ្មែរទៅប្រកួតលើឆាកមួយនេះ៥ឆ្នាំរួចផងដែរ។ ពិតណាស់ កម្មវិធីប្រកួតបវរកញ្ញចក្រវាឡមួយនេះ ពិតជាទទួលបានប្រជាប្រិយភាព និងមានអ្នកតាមដានច្រើនកុះករតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើនិយាយដល់បវរកញ្ញាចក្រវាឡឆ្នាំ១៩៨៨ គឺម្ចាស់មកុដបានទៅលើប្រទេសថៃ ដែលនាងមានឈ្មោះ Porntip Nakhirunkanok ឬ Bui Simon។ ក្នុងនោះដែរ គេដឹងថាបវរកញ្ញារូបនេះគឺជាកូនកាត់ថៃ-អាមេរិក ហើយបច្ចុប្បន្ននាងឈានចូលវ័យ៥៤ឆ្នាំផងដែរ។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះ ពិតជាទទួលបានប្រជាប្រិយភាព និងទទួលបានការគោរពស្រលាញ់ពីមហាជនច្រើនទៀតផង។
តួយ៉ាង បើក្រឡេកទៅមើលសម្រស់ Bui Simon នៅអាយុ៥៤ឆ្នាំ គេឃើញថាសម្រស់នាងហាក់មិនប្រែប្រួលសោះឡើយ ដោយស្បែកមុខនៅតែតឹងតែន មិនសូវមានស្នាមជ្រីវជ្រួញឡើយ។ មិនតែប៉ុណ្ណោះ នាងនៅតែក្មេងខ្ចី ស្រស់ស្អាតផូរផង់មិនចាញ់កាលពេលគ្រងមកុដ Miss Universe នោះទេ។ ម្យ៉ាងរូបភាពថ្មីនាងពេលតុបតែខ្លួន ពិតជាបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនឹងសម្រស់ដ៏វ័យក្មេងរបស់នាងគ្រប់ៗគ្នាតែម្ដង៕
ប្រភពរូប៖ Nongchat
សូមទស្សនារូបភាពខាងក្រោម៖