សង្សារ? Nick បង្ហាញភាពផ្អែមល្អែមជាមួយនារីរូបនេះ ឲ្យហ្វេនរមួ.ល

//s9.kh1.co/fc/fc4a461efdffdd3b431518d779374a095c65d584.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ហ្វេនៗរមួ.លមិនស្ទើរទេ ពេលឃើញ តារាប្រុស Nick កាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងគូស្នេហ៍ ក្រោយពីបានបាត់ស្ងាត់មួយរយៈ

ថៃ៖ ក្រៅមានភាពទាក់ទាញ និងមានទទួលបានការគាំទ្រពីហ្វេនៗជាច្រើនហើយ តារាសម្ដែងវ័យក្មេង Nick Kunatip ក៏ត្រូវមនុស្សចាប់អារម្មណ៍ និងតាមដានជាបន្តបន្ទាប់ទៅលើជីវិតឯកជន ដែលថ្មីៗនេះ រូបលោកក៏បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងស្រីស្អាតម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ស្រាប់តែមានការបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម ដែល តារាប្រុស Nick បានបង្ហាញខ្លួនយ៉ាងស្និទ្ធស្នាល ជាមួយនឹងស្រីស្អាតម្នាក់ ដែលស្គាល់ឈ្មោះតាមគណនីហ្វេសប៊ុក Dusayarin Rada ជាពិសេស តាមរយៈរូបនោះ Nick និងស្រីស្អាតរូបនេះ បញ្ចេញនូវកាយវិការដ៏ផ្អែមល្ហែម ក៏ដូចជាមើលទៅកាន់តែមានភាពសាកសមនឹងគ្នា ទៀតផង។

យ៉ាងណាមិញ ដោយសារតែមានរូបភាពស្វីតៗបែបនេះ បានធ្វើឲ្យហ្វេនៗកាន់តែភ្ញាក់ផ្អើល ខណៈដែលរឿងរ៉ាវរបស់អ្នកទាំងពីរក៏ត្រូវបានគេដឹងថា ពួកគេគឺជាគូស្នេហ៍នឹងគ្នា ជាពិសេស កាលពីចុងខែកក្កដាកន្លងទៅ Nick និងនារីរូបនេះ ក៏បានរៀបចំខួប២ឆ្នាំដ៏យ៉ាងរីករាយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nick 
Nick 
Nick 
Nick 
Nick 
Nick 
Nick 
Nick 
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Nick និងគូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T