ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលគេស្គាល់ថា មានរាងស្អាត ឬហៅថារាង Goal មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ថែមទាំងចំណេះដឹងទូលំទូលាយផងនោះ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទាំងនេះមិនទាន់អស់នោះទេ ក្រៅពីទេពកោសល្យសិល្បៈដ៏សម្បូរបែប តារាស្រីរូបនេះថែមទាំងពូកែខាងភាសាផ្សេងៗទៀតផង អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើពិធីការិនីវ័យក្មេងរូបនេះ គឺដងខ្លួនដ៏ស៊ិចស៊ីរបស់នាង។
ជាក់ស្ដែង ថ្មីៗនេះ Jimmy រឹតតែធ្វើឲ្យអ្នកទស្សនា ចាប់ភ្លឹកទៅលើរូបនាងកាន់តែខ្លាំង ជាមួយនឹង បង្ហាញខ្លួនដូចទេអប្សរ តុបតែងស្លៀកពាក់មានជាស្លាបរោមសត្វ ជាពិសេសរំលេចឲ្យឃើញរាងដ៏ស្រលូន ខ្ពស់ស្រឡះ មើលទៅតារាស្រីរូបនេះ ស្អាតទាំងព្រម សឹងតែរកកន្លែងទាស់គ្មានតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





