កម្មវិធីរម្លឹកដល់ថ្ងៃកំណើតលោកតា ស៊ីន ស៊ីសាមុត គម្រប់89ឆ្នាំ ត្រូវបានរៀបចំឡើងដោយ Smart និង Pleng

//s9.kh1.co/2a/2a62af315e333b816503cb079ddacbddc33dc458.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

Pleng ជាកម្មវិធីស្តាប់ចម្រៀងដ៏ពេញនិយមមួយសម្រាប់មិត្តយុវវ័យ នៅក្នុងនោះយើងអាចស្តាប់បទចម្រៀងបានច្រើនជម្រើស។

ភ្នំពេញ៖ Pleng ជាកម្មវិធីស្តាប់ចម្រៀងដ៏ពេញនិយមមួយសម្រាប់មិត្តយុវវ័យ នៅក្នុងនោះយើងអាចស្តាប់បទចម្រៀងបានច្រើនជម្រើស មានទាំងបទចម្រៀងសម័យ ជំនាន់ដើម និងបរទេសផងដែរ។ បើនិយាយពីបទចម្រៀងជំនាន់ដើមវិញ កូនខ្មែរម្នាក់ណាដែលមិនស្គាល់ អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត មិនថាបទចម្រៀងណាក៏ដោយរបស់លោក តែងតែនាំអារម្មណ៍របស់យើងទៅអតីតកាលដែរ ដោយគ្រាន់តែស្តាប់ត្រឹមតែមួយបទប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=574,h=574,q=100/61/617754cf1948f5f85549aa7dbea6d6fb954731c5.jpg

ជាមួយចក្ខុវិស័យវែងឆ្ងាយ និង​គោល​ដៅច្បាស់លាស់ ក្នុង​ការ​ជំរុញវិស័យសិល្បៈខ្មែរគ្រប់សម័យ Smart និង Pleng បានរៀបចំកម្មវិធីមួយឡើងឈ្មោះថា «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» ដើម្បីរម្លឹកដល់ថ្ងៃកំណើតគម្រប់ 89ឆ្នាំ របស់អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត (23 សីហា 1933)។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 28 សីហា 2022 នៅ Friends Future Factory ចាប់ពីម៉ោង 5ល្ងាចតទៅ! Smart និង Pleng ក៏បានប្រាប់ដែលថារាល់ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយ៍ទាំងអស់ក្នុងកម្មវិធីនឹងប្រគល់ជូនក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត!

https://s9.kh1.co/__image/w=650,h=342,q=100/9a/9ae1b121a27dc8ccbeb7030a64ee6a00aeba4f68.jpg

កុំភ្លេចជួបគ្នាក្នុងកម្មវិធី «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» សំបុត្រមានដាក់លក់ហើយ អ្នកអាចស្វែងរកជាវសំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass : https://wonderpass.asia/widgets/sin_sisamuth_89th_birthday

តម្លៃសំបុត្រត្រឹមតែ 15$ នោះអ្នកនឹងទទួលបាន៖

● សំបុត្រម្នាក់ 02 សន្លឹក

● អាវយឺត 1 និងកាបូបស្ពាយ 1

● ទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូបដូចជា មាស សុខសោភា ,ខេម ,ម៉ម ពេជ្ជរិទ្ធ ,ស៊ីន សេដ្ឋសុជ្ឈតា, រ៉ូលីន, ដាវុធ, ឌីជេ ណាណា

● ទទួលបានអាហារសម្រន់ និងភេសជ្ជៈ

https://s9.kh1.co/__image/w=650,h=342,q=100/78/78e6417c4781e9ee9766376e0c5036eceebc4d70.jpg
https://s9.kh1.co/__image/w=650,h=315,q=100/a3/a3d68212b906cbb7528072336cacd3c144778889.jpg
https://s9.kh1.co/__image/w=650,h=315,q=100/40/404154eb6a7c3b3019e8c794e00efad745a76692.jpg
https://s9.kh1.co/__image/w=650,h=645,q=100/62/62228071f60f43d22e3330487a78d7e22dab09e8.jpg
https://s9.kh1.co/__image/w=650,h=650,q=100/f7/f7707b2a48df915de76d7337d625c59b3b18723c.jpg

ចូលរូមគាំទ្រ និងស្ដាប់បទរបស់​លោកតា ស៊ីន ស៊ីសាមុត ដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់ដែលមានតែនៅក្នុង Pleng app តែមួយគត់ ឥឡូវនេះ៖ https://pleng.smart.com.kh/.../sinn-sisamouth-old.../71/

https://s9.kh1.co/__image/w=650,h=1379,q=100/5e/5ed9d4045d3d0ac29fad6c11c2c6e4f110296543.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T