យុវជនម៉ាឡេស៊ី លេងសើចជាមួយពួកម៉ាករបស់ខ្លួន ធ្វើឲ្យចុងក្រោយ ក្លាយជា.ទុ..ក្ខ

//s9.kh1.co/6d/6d21bfff5e20607ed5620e08cef6d97b5b6c69ff.jpg
សង្គម

 ៣១-សីហា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

យុវជនម៉ាឡេស៊ីចំនួនពីរនាក់ បានលេងសើចជ្រុល ជាមួយមិត្តភក្ដិម្នាក់អាយុ១៦ឆ្នាំរបស់ពួកគេ ដែលបណ្ដាលឲ្យមិត្តភក្ដិម្នាក់នេះ ស្លា.ប់.បា.ត់.ប.ង់.ជីវិតយ៉ាងអាណោចអាធ័មជាខ្លាំង។

ម៉ាឡេស៊ី៖ យុវជនម៉ាឡេស៊ីចំនួនពីរនាក់ បានលេងសើចជ្រុល ជាមួយមិត្តភក្ដិម្នាក់អាយុ១៦ឆ្នាំរបស់ពួកគេ ដែលបណ្ដាលឲ្យមិត្តភក្ដិម្នាក់នេះ ស្លា.ប់.បា.ត់.ប.ង់.ជីវិតយ៉ាងអាណោចអាធ័មជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី២៨ ខែសីហា ឆ្នាំ២០២២កន្លងទៅប៉ុន្មានថ្ងៃមុននេះ យុវជន.រ.ង.គ្រោះ.ម្នាក់មានឈ្មោះថា Muhammad Damin Mikhail Kasol បានចំណាយពេលទំនេរសម្រាកលើសាឡុងចាស់មួយ ដែលនៅជាប់ទ្វារបន្ទប់ទឹក ខណៈមិត្តភក្ដិរបស់គេចំនួនពីរនាក់ កំពុងលេងហ្គេមក្នុងបន្ទប់ទឹក ដែលជាបន្ទប់ទឹកសាធារណៈបោះបង់ចោល។ ឃើញដូច្នេះ ម្នាក់ក្នុងចំណោមមិត្តភក្ដិទាំងពីររបស់យុវជន.រ.ង.គ្រោះ បាន.អុ.ជ.ភ្លើងពីក្រោមសាឡុង ដែលបណ្ដាលឲ្យភ្លើង.ឆា.ប.ឆេះ.ខ្លាំង ទាំងដែលយុវ.ជ.ន.គ្រោះ.កំពុងដេកលង់លក់។

តួយ៉ាង មិត្តភក្ដិទាំងពីរ បានស្ទុះរត់ចេញទាំងភាពស្លន់ស្លោ ហើយចំណែកឯយុវជន.រ.ង.គ្រោះវិញ បានងើបឡើង និងរត់ចូលក្នុងបន្ទប់ទឹកដោយភាពចលាចល។ ទន្ទឹមនឹងនេះ មិត្តភក្ដិទាំងពីរក៏បានព្យាយាមពន្លត់ភ្លើងដែរ ប៉ុន្ដែមិនបានសម្រេចឡើយ។

យ៉ាងណាមិញ ខាងភ្នាក់ងារពន្លត់អគ្គិភ័យបានទទួលការរាយការណ៍នាវេលាម៉ោង២:៣៥នាទីរសៀល និងទៅដល់កន្លែងកើតហេតុផ្ទាល់ ដោយកម្លាំងចំនួន១៩នាក់ត្រូវបានដាក់ពង្រាយ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យចំនួន៤​គ្រឿង។ ហើយពេលទៅដល់ភ្លាម គឺបានប្រទះឃើញ.សា.ក.ស.ព.របស់យុវជន.រ.ង.គ្រោះ.តែម្ដង ដែលដេក.ស្លា.ប់.ក្នុងបន្ទប់ទឹក។ ជាចុងក្រោយ សា.ក.ស.ព.​ត្រូវ​បាន​​ប្រគល់​ទៅឲ្យ​ប៉ូលិស ដើម្បី​ធ្វើកោសល្យវិច័យ។ ចំណែកមិត្តភក្ដិទាំងពីរវិញ ទៅជាយ៉ាងណា គឺមិនទាន់ដឹងនៅឡើយទេ៕

ប្រភព: Worldofbuzz / Says

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
សកម្មភាពយក.ស..ព..ឡើងឡាន
សកម្មភាពយក.ស..ព..ឡើងឡាន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T